Thursday, March 11, 2021

តារាចំរៀងល្បី ឱក សុគន្ធកញ្ញា ធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ លទ្ធផល អវិជ្ជមាន

ភ្នំពេញ÷ មុននេះបន្តិច នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ តារាចំរៀងល្បីប្រចាំផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា បានបង្ហោះសារក្នុងផេកហ្វេសបុកផ្ទាល់ខ្លួនរបស់អ្នកនាងថា ÷


"ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative) 


ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តា ឡីស័ក្តរយះពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបានបារម្ភនិងសួរសុខទុក្ខជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ! 

🙏សូមជូនពរមិត្តភ័ក្របងប្អូនដែលកំពុងសម្រាកព្យាបាល ទទួ លបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នារក្សាជំហរជំនៈឲ្យបាន 💪🙏 ហង្សមាសត្រូវតែរឹងមាំ ។


សូមប្រុងប្រយ័ត្ននឹងបន្តការពារថែទាំសុខភាពអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ " ៣កុំ ៣កាពារ" 🥰🙏" ។




0 Reviews:

Post a Comment