Tuesday, March 23, 2021

អ្នកផ្សារពង្រ សូមប្រយ័ត្ន ផង គ្រូពេទ្យ បានចុះយកសំណាកមនុស្សចំនួន៨នាក់..


កំពង់ឆ្នាំង៖សូមបង្កើនការប្រុងប្រយ័ត្ន ផង អ្នកខេត្តកំពង់ឆ្នាំង ជាពិសេ សអ្នកភូមិថ្មី និង ផ្សារពង្រ ដែលនៅពេលនេះ ក្រុមគ្រូពេទ្យ បានចុះយកសំណាកមនុស្សចំនួន៨នាក់ដែលពាក់ព័ន្ធនឹងប្តីប្រពន្ធ វិជ្ជមានកូវី ដ-១៩ន កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ 

ក្រោយពីមានករណីប្តីប្រពន្ធមកពីភ្នំពេញមានវិជ្ជមានកូវីដ-១៩ ភ្លាម នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងដុតដៃដុតជើង ដើម្បីតាមរកអ្នកដែលពាក់ព័ន្ធនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បី យកសំណាកទៅធ្វើតេស្ត និង ដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ៕

  

0 Reviews:

Post a Comment