Wednesday, March 31, 2021

រន្ធត់ណាស់លោកអេីយ! ! ប្តីឌុបប្រពន្ធទៅឆេងម៉េងនៅស្រុកកំណើត ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ប្រពន្ធប្តីរងរបួសស្រាល

ភ្នំពេញ:២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាចេញពីបន្ទប់ជួល គោលបំណងទៅឆេងម៉េងនៅស្រុកកំណើតនៅឯស្រុកមុខកំពូល តែជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្រពន្ធរីឯប្តីរងរបួសស្រាល ។

ហេតុការដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៣១ មីនា ២០ ២១ ស្ថិតនៅចំណុចកណ្តាលស្តុបជម្ពូវ័នកែងនិងផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ន ភារិន អាយុ ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រវេនយប់ ចំណែកប្តីមិនស្គាល់អត្តសញ្ញាណ មានមុខរបរបុគ្គលិក ក្រុមហ៊ុនតំឡើងម៉ូតូ ហុងដា ធ្វើការវេនយប់ដូចគ្នា ទាំង២នាក់ស្នាក់នៅបន្ទប់នៅឯម្តុំកំបូល ខណ្ឌកំបូល ជិះម៉ូតូមម៉ាកហុងដាឌ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1L-9853។

មុនពេលកើតហេតុ តាមការឲដឹងពីបុរសជាប្តីបានឲដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីធ្វើការវេនយប់ នៅឯក្រុមហ៊ុនតំឡើងម៉ូតូហុងដា ធ្វើដំណើរទៅបន្ទប់ជួលនៅកំបូលឌុបប្រពន្ធដែលទើបនិងចេ ញពីធ្វើការរោងចក្រវេនយប់ដូចគ្នា ដើម្បីរៀបចំចេញដំណើរទៅស្រុកនៅឯស្រុកមុខកំពូល ចូលរួមពិធីឆេងម៉េង សែនផ្នូរដូនតាជាមួយបងប្អូននៅស្រុកកំណើត ។បុរសជាប្តីបានប្តីទៀតថា ខណះមកដល់ចំណុចស្តុកជម្ពូវ័ន កែងបត់ទៅផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត រូបគាត់បានស៊ីញ៉ូបត់ឆ្វេង ស្របគ្នានោះក៏មាន រថយន្តក្រឡយកស៊ីម៉ង់ត៍ ពណ៍ខៀវលាយសពាក់ស្លាកលេខ 5A-1034 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយបង្ក) បើកមកពីក្រោយ បានកៀរម៉ូតូរបស់គាត់បណ្តាលអោយដួលខ្ទាតប្រពន្ធរបស់ចូលក្រោមកង់រថយន្ដកិនអូសជាច្រើនម៉ែត្របណ្តាលអោយដាច់ជា២កំណា ត់ ចំណែកឯគាត់ជាប្តីខ្ទាតទៅឆ្ងាយពីរថយន្តបង្ក រងរបួសស្រាល។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ហើយនគរបាលមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅវាស់វែង។ចំណែកសពស្ត្រីរងគ្រោះត្រូវបានរៀបចំឯកសារពីនគរបាលរួចដឹលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕សុវណ្ណ

  

0 Reviews:

Post a Comment