Monday, March 1, 2021

ជនជាតិចិនម្នាក់​​ ត្រូវបាន​​ឃាត់ខ្លួន ក្រោយ​យក​​កាំបិត​ចា.ក់​ជនជាតិចិនម្នាក់ទៀត​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ និងដកហូតបានគ្រឿងញៀនមួយចំនួន....


ខេត្ត​ព្រះ​សីហ​នុ ​៖ លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ឲ្យ​ដឹង​​កាលពី​​ព្រឹក​ថ្ងៃ​ទី២៨​ កុម្ភៈ​ ២០២១ ​ថា នគរបាល​ជំនាញ​​បាន​​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ជាជនជាតិចិនម្នាក់​​កាលពី​យប់​ថ្ងៃ​ទី​២៧​ កុម្ភៈ ​ឆ្នាំ​​២០២១ នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ក្រោយ​ពី​ជន​ស​ង្ស័យរូបនោះ​បាន​ធ្វើ​សកម្មភាព​​យក​​កាំបិត​ចា.ក់​ជន​រង​គ្រោះ​​​ជាជនចិនម្នាក់ទៀត​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​ផ្លូវ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បញ្ជាក់​ថា ក្នុង​ការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ សមត្ថកិច្ច​ក៏បានដកហូត​​វត្ថុ​តាង​រួម​មាន កាំបិត​ស្នៀត​១​ដើម (​ឧបករណ៍​ធ្វើ​សកម្មភាព​) ថ្នាំ​W.Y សង្ស័យ​សារធាតុ​ញៀ.ន ចំនួន​១៨​គ្រាប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀ.ន​ចំនួន ៩​កញ្ចប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀ.ន​១​គ្រឿង ​​និង​​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បញ្ជាក់​ថា ជនសង្ស័យ​​ម្នាក់​ដែលត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ Zhang Xian Jin ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ Liu Lei ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ មុខរបរ​ទេសចរណ៍ រង​បួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លី​នី​កចិន​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយពេលសួរនាំ ជនសង្ស័យឆ្លើយសារភាព​​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុគឺ​ដោយសារ ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​សង្សា​របស់​ខ្លួន ​ទើបធ្វើ​ឱ្យខ្លួន​ខឹង ​ក៏​យក​កាំបិត​ចា.ក់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ។

បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​​រៀបចំ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់ ៕

0 Reviews:

Post a Comment