Wednesday, March 10, 2021

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ល្វាឯម ០៩​នាក់ ក្រោយ​លទ្ធផល​តេស្ត​ វិជ្ជមាន ​ជំងឺ​កូ​វី​ដ​-១៩ ,អភិបាល​ខេត្តកណ្តាល ​ចាត់វិធានការ​ស្រាវជ្រាវ​បន្ទាន់ និង​កំណត់​មុខសញ្ញា ស្វែងរក​អ្នកពាក់ព័ន្ធ ​ផ្ទាល់ និង​ប្រយោល....


ខេត្តកណ្តាល ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បានអោយ​ដឹង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​នៅ​ម៉ោង​៩​និង​២៧​នាទី​យប់​ថ្ងៃ​ទី​០៩ មីនា ២០២១​នេះ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ត្រួតពិនិត្យ​ករណី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ល្វាឯម ចំនួន​០៩​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រោយ​លទ្ធផល​តេស្ត​សំណាក ចេញ​ដោយ​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា​គឺ វិជ្ជមាន ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​អភិបាល​ខេត្តកណ្តាល បាន​និង​កំពុង​ចាត់វិធានការ​ស្រាវជ្រាវ​បន្ទាន់ និង​កំណត់​មុខសញ្ញា ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ ដោយ​ផ្ទាល់ និង​ប្រយោល ជាមួយ​ពួក​គាត់​(​អ្នកជំងឺ​កូ​វី​ដ​-១៩) បន្ថែម​ទៀត ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ស្ថិត​នៅ​ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

លោក គង់ សោ​ភ័​ណ្ឌ បញ្ជាក់​ថា ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង​៩​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ នាំ​យក​មក​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ ភ្លាម​ៗ​រួច​ហើយ ។

ដើម្បី​គ្រប់គ្រង​សភាពការណ៍​នេះ លោក គង់ សោ​ភ័​ណ្ឌ បាន​សម្រេច​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ជា​បណ្តោះអាសន្ន ក្នុងភូមិ​វាល​ធំ នៃ​ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ៕

0 Reviews:

Post a Comment