Wednesday, March 31, 2021

បន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតតាមភូមិ និងតាមទីផ្សារត្រូវសមត្ថកិច្ចឃាត់ខ្លួន....

(ខេត្តបាត់ដំបង ) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១នេះ លោ កវរសេនីយ៍ឯក ឆាងថត វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង  កម្លាំងជំនាញរបស់លោក នៅថ្ងៃទី២៩ ខែមីនា កន្លងមកនេះបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំតែងខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមភូមិ និងទីផ្សារជាច្រើននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ការចុះអនុវត្តច្បាប់នេះធ្វើឡើងបន្ទាន់ពីមានសេចក្តីរាយការ ណ៍ពីមន្ត្រីជំនាញធម្មការខេត្ត។ជនសង្ស័យឈ្មោះកួន ហ្វួន ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

ក្រផពេលសួនាំ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានបន្លំធ្វើជាព្រះសង្ឃពិតប្រាកដមែនដោយក្នុងមួយថ្ងៃរកលុយបានចាប់ ពី ៤០ ០០០ ទៅ៥០ ០០០ រៀល ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំបែបទបញ្ជូនទៅកាន់ការិយាល័យស្នងការនគរបាលខេត្តដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕




0 Reviews:

Post a Comment