Tuesday, March 9, 2021

ចាប់ខ្លួនជនជាតិចិនចំនួន៧នាក់ ក្នុងចំណោម៩នាក់ដែលរត់ចេញពីស្រុកកោះធំ ជិះតាមរថយន្តឈ្នួលទៅខេត្តតាកែវ..

ខេត្តតាកែវ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា មានជ នជាតិចិនចំនួន៧នាក់ ក្នុងចំណោម៩នាក់ បានជិះរថយន្តឈ្នួលក្នុងគោលបំណងចូលទឹកដីខេត្តតាកែវ ត្រូវបានប៉ូលិសស្រុកព្រៃកប្បាស​ ឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីសក្ក័ជនជាតិចិនមួយក្រុមមានគ្នា៩នាក់បានជិះរថយន្តឈ្នួលម៉ាកសាំយ៉ុង១៥កៅអីមួយគ្រឿងក្នុងគោលបំណងចូលមកទឹកដីខេត្តតាកែវ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នគរបាលស្រុកព្រៃកប្បាសបានដឹកនាំកម្លាំងចុះចាប់និងឃាត់ខ្លួនជនជា តិចិនបានចំនួន០៧នាក់​ និងរត់រួចខ្លួនពីរនាក់ចូលក្នុងទឹកដីស្ រុកកោះធំវិញ។ ករណីនេះបានកើតឡើងនៅចំនុច ភូមិជំនិក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែ មិនា ឆ្នាំ២០២១។

បច្ចុប្បន្នជនជាតិចិនចំនួន០៧នាក់​​ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបញ្ជូនទៅធ្វើចត្តាឡីសក្ក័នៅ សាលាគោរុកោស ល្យខេត្តតាកែវ៕







0 Reviews:

Post a Comment