Sunday, March 21, 2021

មានល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយនិងអាប៉ោងខុសច្បាប់មួយកន្លែងក្នុងស្រុកស្រីសន្ធរ ក្រោយពេ លរាយការណ៍អាជ្ញាធរមានសមត្ថិចមិនបង្រ្កាបប្រាប់ថាជិះហួសផ្លូវ..


(កំពង់ចោម) : ល្បែងបញ្ជល់មាន់និងអាប៉ោល្បែងសុីសងភ្នាល់គ្នាដាក់លុយខុសច្បាប់មួយកន្លែងនេះសិត្ថនៅក្រោយវត្តពោធិ៍ប្រជុំជន ប្រហែល៣គីឡូ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកដំណើរការយ៉ាងរលូនពេញ១ថ្ងៃអាទិត្យ ៨ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ដោយមិនញញើតខ្លាចជំងឺកូវិត១៩ ហើយបានសហការគ្នាយ៉ាងរលូនដោយដាក់អ្នកយាមផ្លូវមានចំនួន ៣ដំណាក់កាលចាំមើលម៉ូតូឬឡានណាដែលប្លែកមុខគឺ មិនឲ្យចូលឡើយ។


ជាក់ស្តែងនារសៀលថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ នេះ អង្គភាពសារព័ត៌មាន (រស្មីភ្នំដា)បានទៅដល់ទីតាំងបនល្បែងនោះហើយបានរាយការណ៍ ជូនអធិការដ្ថានស្រុកស្រីសន្ធរ ហើយលោកអធិការបានឆ្លើយថាឱ្យចាំបន្តិច បន្តិចទៀតកម្លាំងចុះទៅដល់ហើយ តែអ្វីដែលជារឿងគួរឲ្យហួសចិត្តនោះ ក្រុមការងាររបស់យើងបានរាយការណ៍តាំងពីម៉ោង ១:០០នាទី ហូ តដល់ម៉ោង ៤:៤៥នាទី នៅមិនទាន់មានកម្លាំងចុះមកអន្តរា គមន៍នៅទីតាំងបនល្បែងនោះទេ ហើយលោកអធិការបានឆ្លើ យតបមកវិញថាលោកជិះហួសផ្លូវ។


ទាក់ទងជាមួយនឹងករណីខាងលើក្រុមការងារយើងក៏បានរាយការណ៍ ជូនទៅលោកស្នងការខេត្តដែរហើយលោកក៏បានឆ្លើយ តបប្រាប់នូវរឿងមួយដែលគួរឲ្យកោត សរសើរ ថាលោកកំពុង តែព្យាយាមពន្យល់ប្រាប់ប្រជាពលរដ្ឋអំពីការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ19ក្នុងមូលដ្ឋាន ជារឿងមួយគួរឲ្យក ត់សម្គាល់នៅពេលដែលអាជ្ញាធរគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន ចុះហេតុអ្វីបានជាលោកអធិការស្រុកស្រីសន្ធរ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាមិនគិតពីសុវត្ថិភាពនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ដែ លប្រទេសកម្ពុជាកំពុងតែរងសម្ពាធនៅរដូវកាលទី៣ដូច្នេះ៕


ហើយប្រជាពលរដ្ធសូមសំណូមពរដល់លោកអភិបាលស្រុកស្រីសន្ធរ ក៍ដូចជាលោកអភិបាល ខេត្តកំពង់ចាមនិងលោកឯម កុសល ស្នងការខេត្តកំពង់ចាម សូមមេត្តាមានវិធានការចំពោះបនល្បែងនេះផង។


ព្រោះសម្ថកិច្ចកុ្នងមូលដ្ធាននិងអជ្ញាធរអសមត្ថភាពមិនដែលឃើញចុះធ្វើការបង្រ្កាបល្បែងសុីសងទាំងអស់នេះទេហើយថ្មីៗនេះដែរប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឈប់ឲ្យកើតមានល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបានដើម្បីភូមិឃុំមានសុវត្ថភាពដល់បងប្អូនពលរដ្ឋ៕





0 Reviews:

Post a Comment