Tuesday, March 9, 2021

ពិធីការិនី ទូរទស្សន៍ ហង្សមាស កែវ ច័ន្ទនិមល ឆ្លងកូវីដ ៣នាក់ប្តី និងកូន

ភ្នំពេញ៖ អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឲ្យដឹងថា ពិធីការិនី​ ទូរទស្សន៍ ហង្សមាស លោកស្រី កែវ ច័ន្ទនិមល និងស្វាមី រួមទាំង​កូនស្រី ឆ្លងជំងឺកូវីដ១៩ ហើ យត្រូវបាន​ក្រុមគ្រូពេទ្យ ចុះទៅយកទាំងយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ពីផ្ទះនៅបុរី អ័រគីដេ ក្នុងខណ្ឌសែនសុខ ផ្លូវ ២០០៤ ជិត​សាលារៀន ណតប្រ៊ីដ​។​


លោកអធិការ ម៉េង វិមានតារា បន្តថា ពិធិការិនីហង្សមាស លោ កស្រី​ កែវ ចាន់និមល ប្រាប់ថា បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ លោកស្រី កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ប្តី និងកូនស្រីរបស់គាត់​អាយុ ១០ ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី៧មីនាមិញនេះ ហើយ​លទ្ធផលចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។


លោកអធិការ​បន្តថា លោកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា នាងបាន​ឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅ ជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើ យម្សិលមិញ ទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។


លោកអធិការបន្ថែមថា រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការ​តាមដាន សុគន្ធ និ សា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។


លោកអធិការ ម៉េង វិមានតារា បន្ថែមថា លោកស្រី កែវ ច័ន្ទនិ មល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន។


សូមរម្លឹកថា ក្នុងសារជាសំឡេង​ កាលពីយប់ថ្ងៃទី៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ថា ជំងឺកូវីដ១៩ នៅពេ លនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករ​ច្រើននាក់​។


សម្តេច បានប្រកាស​ឲ្យក្រសួងស្ថាប័ន​រដ្ឋទាំងអស់ បិទជាបណ្ តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចណាស់​បុគ្គលិក ៩០% ត្រូវ​ធ្វើការពីផ្ទះ។ ចំណែក​ក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំ​កាត់បន្ថយបុគ្គលិក​ ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបចំ​វេនធ្វើការឆ្លាស់វេន​គ្នា​ ដើម្បីកាត់បន្ថយ​ការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងកាត់បន្ថយ​ការកកស្ទះ នៅតាមផ្លូវធ្វើដំណើរផង៕









0 Reviews:

Post a Comment