Monday, March 29, 2021

ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន នាំយកអំណោយ ឧបត្ថម្ភជូនដល់ សាលាស្រុកស្អាង សម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ..

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវមហាឧ បាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយ ឧបត្ថម្ភជូនដល់ សាលាស្រុកស្អាង ស ម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ផងដែរអំណោយរបស់ឯកឧត្តមស៊ាង ប៊ុនលាង និង លោកជំទាវ ហ៊ុន ប៊ុនធឿន ព្រមទាំងលោកជំទាវ ហៀវ លន់ បានផ្ដល់ជូនរដ្ឋបាលស្រុកស្អាងសម្រាប់ប្រើប្រាស់និងចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ covid-19 ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ២០២១ រួមមាន: 

១ . អង្ករ ៥០បាវ

២ . ទឹកសុទ្ធវីតាល់ ៥០កេះ 

៣ . ទឹកត្រី ១០ កេះ 

៤ . ទឹកសុីអុីវ ១០កេះ

៥ . ម៉ាស់ ០៥ កេះធំ

៦ . អាកុល ១០កាន

៧.ថវិការ ១០.០០០.០០០រៀល

នៅក្នុងពិធីប្រគល់អំណោយនោះផងដែរឯកឧត្តមស៊ាង ប៊ុនលាង បានអំពាវនាវឲ្យមន្ត្រីបម្រើការក្នុងសាលាស្រុកស្អាងមានវិធានការផ្សព្វផ្សាយអំពីបញ្ហាការពារកុំឲ្យរីករាលដាលនៃជំងឺកូវីដឲ្យបានល្អក្នុងមូលដ្ឋានព្រមទាំងបានស្នើសុំឲ្យមន្ត្រីសុខាភិបាលសរសេរនូវវិធានការ ៣ការពារ និង ៣ កុំ ឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ហើយយកទៅបិតនៅតាមផ្ទះតែម្តង។



























0 Reviews:

Post a Comment