Wednesday, March 10, 2021

បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ...


រាជធានីភ្នំពេញ ៖ បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​ទិញ​រថយន្ត​ម្នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០២១ ​ត្រង់​ចំណុច​ផ្លូវ​២៧១​កែង​ផ្លូវ​៤៨០ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ នួន ឆវ​ន័ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​​បុគ្គលិក​ក្រុមហ៊ុន​ទំនិញ​-លក់​រថយន្ត​មួយកន្លែង​ ស្នាក់​នៅផ្ទះ​លេខ​២៩​ហ្សេ​អេ​ហ្វ​អ៊ឺ​ហ្សេរ៉ូ​ ផ្លូវ​សុធារស សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ជាអ្នកបើកបរ​​ម៉ូតូ​​​មួយគ្រឿង​ម៉ាកស្គូ​​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IO-7953 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​​រងគ្រោះ​ជិះ​​ម៉ូតូ​មួយគ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ឱន​​ក្អួតចង្អោរ ទើប​បណ្ដាល​អោយ​ម៉ូតូ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង ធ្វើ​អោយ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​ត្រង់​.ក​ហូរ​ឈាម​ជោក​ ។ ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ដឹក​បញ្ជូន​យក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ​ ​ប៉ុន្តែ​ជា​​អកុសល​ដឹក​ដល់​ពាក់កណ្ដាល​ផ្លូវ ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា.ប់​បាត់​តែ​ម្តង ។

ក្នុង​ហេតុការណ៍​ខាងលើ​​នេះ​ដែរ បន្តិច​ក្រោយមក​ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៍​ដូច​ជា​​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​​កាន់​កន្លែង​កើតហេតុ​ដើម្បីពិនិត្យ​ រួច​ក៍បាន​ធ្វើការ​ទាក់ទង​ស្វែងរក​សាច់ញាតិ​របស់​ជន​រង​គ្រោះ​អោយមក​កន្លែង​កើតហេតុ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ទាក់ទង​សាច់ញាតិ​បាន​ហើយ សមត្ថកិច្ច​ក៍បាន​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ចាក់​អង្រែ​ក្រោម ចំនែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ប្រគល់​អោយ​សាច់ញាតិ​វិញ ៕

0 Reviews:

Post a Comment