Saturday, March 27, 2021

បុរសម្នាក់បើកបររថយន្តលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតឡើងពាក់លើសួនច្បារទ្រូងផ្លូវដាច់ក្រឡេកង់ទៅមុខលែងរួច..


ភ្នំពេញ : បុរសម្នាក់បើកបររថយន្តលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតឡើងពាក់លើសួនច្បារទ្រូងផ្លូវដាច់ក្រឡេកង់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ ឋាន មកធ្វើការឃាត់រថយន្ត ខណៈដែលអ្នកបើកបររថយន្តចង់គេចវេសមិនទទួលខុសត្រូវចំពោះថ្មសួនច្បារបែងចែកទ្រូងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨:៣០ នាទីយប់ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកា បទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ស្លា កលេខភ្នំពេញ2AS-4685 បើកបរដោយបុរសម្នាក់ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកចំថ្មសួនច្បារពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តអូសជាង ១០ ម៉ែត្រ ដាច់ កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យអ្នកធ្វើដំណើរតាមដងផ្លូវនិងអ្នកបើកបររងរបួសឡើយ។

ប្រជាពលរដ្ឋនៅក្បែរនោះបានបង្ហើបឲ្យដឹងទៀតថា សួនច្បារបែងចែកទ្រូងផ្លូវនេះ មិនមានដាក់ចំណាំងផ្លាតឲ្យអ្នកធ្វើដំណើរមើលឃើញទេ ហើយត្រង់ចំណុចសួនច្បារនេះក៏មិនងងឹតទៀត នឹងធ្វើទ្រូងផ្លូវមួយកំណាត់មួយកំណាត់ខាងលិចទៀតអត់ធ្វើដែលជាហេតុ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បុកទ្រូងផ្លូវស្ទើររាល់ថ្ងៃ។

ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបានទំនាក់ទំនងហៅរថយន្តស្ទូចដើម្បីមកស្ទូចយករថយន្តចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើការឃាត់ហើយរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាញ។បានចុះមកដល់ចំណុចទីតាំងកើតហេតុ នឹងធ្វើការទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគ របាលរាជធានីភ្នំពេញ មកវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់។សារឿន


0 Reviews:

Post a Comment