Sunday, March 7, 2021

Update៖ សមត្ថកិច្ចឃាត់ខ្លួនយោធា និងជាងសំណង់ ករណីបាញ់កាំភ្លើងខ្យល់ចំសៀតផ្កា បណ្ដាលឲ្យស្លាប់ក្មេងប្រុសម្នាក់ នៅខណ្ឌកំបូល

ភ្នំពេញ: កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ មានករណីក្មេងប្រុសរងគ្រោះដោយសារមានជនបង្កបានប្រើប្រាស់កាំភ្លើងខ្យល់បាញ់ចំសៀតផ្កាបណ្តាលឲ្យបាត់ប ង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ករណីខាងលើស្ថិតនៅចំណុ ចខាងត្បូង ជាប់ផ្លូវល្បឿនលឿន ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភំ្នពេញ ។


ជនរងគ្រោះឈ្មោះ រឿន ប៊ុនថា ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅ មណ្ឌលជនអស់សង្ឃឹម ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភំ្នពេញ (ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)។


ជនបង្កមានគ្នា ២នាក់ ១.ឈ្មោះ ទុត សុគន្ធារ៉ាភេទប្រុស អា យុ ៤១ឆ្នាំ មុខរបរ យោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២.ឈ្មោះ ទុត សុគន្ធរ៉ាវ័ន្ត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ ភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួល គោក រាជធានីភ្នំពេញ។


វត្ថុតាងរួមមាន៖ កាំភ្លើងខ្យល់ទំនើប១ដើម និងរថយន្ត ១គ្រឿង ម៉ាក REXTON ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ០២ ២-០២ ៨២។


ដំណើររឿង មុនពេលកើតហេតុនៅវេលាម៉ោង ៤និង៤៥នា ទីជនរងគ្រោះ បាននាំគ្នាទៅអង្គុយលេងក្រៅរបងមណ្ឌល នៅជិតផ្លូវល្បឿនលឿនជាមួយមិត្ដភក្ដិពេលអង្គុយលេងមួយសន្ទុះ ជនរងគ្រោះក៏ក្រោកឈរឡើង ពេលនោះស្រាប់តែឮស្នូរកាំភ្លើងផ្ទុះ ពេលងាកមកមើលជនរងគ្រោះ ក៏ឃើញជនរងគ្រោះដួលប្រកាច់ហូរឈាមពេលនោះក៏ឮសំឡេងគ្រាប់កាំភ្លើងផ្ទុះចំនួន ០៤គ្រាប់ទៀត មិត្តភក្តិជនរងគ្រោះក៏នាំគ្នាលើកជនរងគ្រោះចូលទៅក្នុងមណ្ឌលដើម្បីជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។


បច្ចុប្បន្នសពជនរងគ្រោះតម្កល់ទុកនៅមណ្ឌលជនអស់សង្ឃឹម ចំណែកជនបង្កទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋា ននគរបាលខណ្ឌកំបូល កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕







0 Reviews:

Post a Comment