Thursday, April 1, 2021

ឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ជាមួយថ្នាំញៀន ៣កញ្

ស្ទឹងត្រែង៖ បុរសជាជនជាតិឡាវម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជាមួយថ្នាំញៀន៣កញ្ចប់ធំប្រហាក់ប្រហែលប្រមាណជា៣គីឡូក្រាម។

ការឃាត់ខ្លួនបុរសជាតិឡាវខាងលើពីសំណាក់សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅក្បែស្ពានទីពីរ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

លោកឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់អោយដឹងថាកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានអង្កេតនិងឃ្លាំតាមដានអំពីសកម្មភាពជួញ ដូរបទល្មើសគ្រឿងញៀនឆ្លងដែន  បានបង្ក្រាបជនសង្ស័យជនជាតិឡាវម្នាក់ព្រមរឹបអូសថ្នាំញៀនចំនួន៣កញ្ចប់ធំ នៅមិនទាន់បានថ្លឹងនៅ ឡើយ។

លោក ចែម ផានិត នាយការិយាល័យប្រឆាំគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់នៅរសៀលនេះថាកម្លាំងជំនាញបានចាប់ខ្លួនជនជាតិឡាវម្នាក់ឈ្មោះ ភិត សាម៉ន នយ ភេទប្រុសអាយុ២៩ ឆ្នាំ ជនជាតិឡាវស្នាក់នៅភូមិហាតស៊ូខូន ស្រុកខូង ខេត្តចម្ប៉ាសាក់ប្រទេសឡាវ។

លោកបន្តថាក្រោយការចាប់ខ្លួនជនជាតិឡាវខាងកម្លាំងជំនាញបាននាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើតេស្តរសារធាតុញៀនក្រោមវត្តមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រម ទាំងករសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងក្រោយបញ្ចប់នីតិវិធី៕

  

0 Reviews:

Post a Comment