Saturday, April 10, 2021

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ សម្រេចបិទខ្ទប់ តំបន់មួយចំនួននៅភ្នំពេញចាប់ពីម៉ោងសូន្យយប់ថ្ងៃទ១០ខែមេសាឆ្នាំ២០២១​ ចំនួន២​ សប្ដាហ៍



ភ្នំពេញ​ ៖​ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ៖ 

សម្រាប់ខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។

សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។


0 Reviews:

Post a Comment