Tuesday, April 6, 2021

ប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅម្តុំរោងចក្រដំបូលខៀវ!

(ភ្នំពេញ៖ បុរសម្នាក់អាចមានវិបត្តិផ្ទាល់ខ្លួនរហូតឈានដល់ចងកសម្ លាប់ខ្លួនជាប់នឹងទុយោទឹក បង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅ ត្រង់ជាប់រ បងបេតុងផ្លូវបេតុងកែវផ្លូវ១៣២ ក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួ លគោកកាលពីព្រឹក ថ្ងៃទី៦ខែមេសាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះ ស្រួច ភេទប្រុស អាយុ២២ឆ្នាំ ជាអតីតកម្មករកាត់ដេរម្តុំរោងចក្រដំបូលខៀវមានស្រុកកំណើតនៅខេត្តព្រៃវែង។មន្ត្រីដដែលបានបន្តថា៖ ពលរដ្ឋបានឃើញសាកសពខាងលើ ចងកសម្លាប់ខ្លួនស្លាប់ ដោយមិនដឹងតាំងពីពេលណានោះទេ ។ 

ជនអត្តឃាតកាលពីនៅរស់ ធ្លាប់ធ្វើដំណើរឆ្លងកាត់នៅម្តុំក្បែរកន្លែងកើតហេតុញឹកញាប់។ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទៅកន្លែងកើតហេតុ ទាក់ទងបុគ្គលិកសុខាភិបាល មកយកសំណាកទៅពិនិត្យរួចទាក់ទងសមត្ថកិច្ចជំនាញ កោសល្យវិច្ច័យចុះពិនិត្យជាក់ស្តែង ៕

   

0 Reviews:

Post a Comment