Friday, April 16, 2021

បុរសម្នាក់ហ៊ានកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចររាចរណ៍ ត្រូវចាប់បញ្ជូនទៅកាន់តុលាការ

ភ្នំពេញ÷ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការ ពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរា ល ដាលនៃជំងឺកូវីដ19 នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


បុរសរូបនេះត្រូវបានកម្លាំងនគរបាល កំពុងកសាងបញ្ជូនទៅ កាន់តុលាការចាត់ការតាមច្បាប់ ក្រោមបទចោទ «ប្រឆាំងនឹងការអនុវត្តការងារសារធារណ:»។


ជនសង្ស័យមានឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត អាយុ27 ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ393E ផ្លូវលេខ 129 ក្រុមទី69សង្កាត់មិត្តភាព ខណ្ឌ7មករា រាជធានីភ្នំពេញ ។ 

វត្ថុតាងចាប់យកមាន÷ កូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ ក្រហមចំនួន1។


តាមដំណើររឿងហេតុ នៅថ្ងៃទី15 ខែមេសា ឆ្នាំ2021 វេលាម៉ោងប្រហែល 10:30នាទី កម្លាំងរបស់អធិការដ្ឋាននគរបា លខណ្ឌទួលគោក បានចុះអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-19 របស់រាជរដ្ឋា ភិបាលកម្ពុជា នៅចំណុចផ្លូវលេខ128 កែងផ្លូវ215 ក្រុមទី 22 ភូមិ9 សង្កាត់ផ្សារដេប៉ូទី2 ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ បានដើរមកពីផ្ទះរួចបានយកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន1 យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅ របស់ស មត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងការពារគោ លដៅរបស់សមត្ថកិច្ចយើង រួចហើយរត់គេចខ្លួន។


ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកកូនកាំបិតចិត បន្លែចុងស្រួចដងពណ៌ក្រហមចំនួន1 រួចបញ្ជូនមកកាន់អធិ ការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បចាត់ការតាមនីតិវធីច្បាប់តែម្ដង។


ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹ កនោមជនសង្ស័យរូបនេះ យកមកធ្វើតេស្តស្វែងរកសារធាតុ ញៀន តែក្នុងទឹកនោមជាលទ្ធផលមានភាពអវិជ្ជមាន។ 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាស ន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕




0 Reviews:

Post a Comment