Friday, April 2, 2021

ឃាត់ខ្លួនបាន អ្នកទស្សន៍ទាយសត្វទាំង១២ ចំនួន៨នា

រតនគិរី ៖ អ្នកលេងល្បែងភ្នាល់ដាក់លុយទស្សន៍ទាយឆ្នាំទាំង១២ ប្រុសស្រីចំនួន ៨នាក់ ត្រូវអយ្យការអមសាលាដំបូងខេត្តរតនគីរីដឹកនាំកម្លាំងចុះបង្ក្រាប ឃាត់ខ្លួន។

នៅរសៀលថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១៥.៤០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនអ្នកលួចលេងល្បែងស៊ីសង(យូគី) ក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចថា កងកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ក្នុងនោះមានស្រី០៥នាក់ ជាប់ពាក់ព័ន្ធករណីល្បែងសុីសង (យូគី ឬសត្វឆ្នាំទាំង១២) ព្រមទាំង ដកហូតសម្ភារៈ រួមមាន ៖

ម៉ូតូមួយគ្រឿង ម៉ាកហុងឌ្រឹម ០១៨ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1E-6385 .ទូស័ព្ទដៃ ២គ្រឿង ម៉ាក oppo .អិនចុចពិល ពណ៌ខ្មៅ.១ .កន្ត្រៃ ១ .សំភារៈសំរាប់លេងយូគីមួយចំនួន និងប្រាក់ចំនួន៨០មុឺនរៀល ។

បច្ចុប្បន្នជនសង្ស័យទាំង ០៨នាក់ ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញបែបបទតាម នីតិវិធី៕

  

0 Reviews:

Post a Comment