Wednesday, April 21, 2021

គ្រោះធម្មជាតិភ្លៀង ខ្យល់ រន្ទះ បានវាយប្រហារខូចខាតឃ្លាំង ស្តុកទំនិញមួយកន្លែង និងមនុស្សម្នាក់ស្លាប់ភ្លាមៗផងដែរ

ខេត្តបាត់ដំបង! យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកសំ ពៅលូនបានអោយដឹងថា នៅរសៀលថ្ងៃទី ១១. ខែមេសា. ឆ្នាំ ២០២១ មានករណីភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់និងផ្គរន្ទះផងនោះ បានវាយប្រហារទៅលើឃុំចំនួនពីរក្នុងស្រុកសំ ពៅលូន បណ្តាលអោយខូចខាតឃ្លាំងស្តុកទំនិញមួយកន្លែង និងមនុស្ស០១នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មផងដែរ។


របាយការណ៍ដដែលបានបង្ហាញថា ទីតាំងទី០១កើតឡើងនៅចំណុចភូមិវាលវង់ ឃុំតាស្ងា ស្រុកសំពៅលូន បណ្ដាលអោយរបើកប៉ើងឃ្លាំងសម្រាប់ស្តុកទំនិញកសិផលមួយកន្លែងទំហំ ២០ម៉ែត្រX ៣០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ខូចខាតទាំង ស្រុង ដែលមានម្ចាស់ឈ្មោះ រង សារឹម ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំ ពៅលូន ខេត្តបាត់ដំបង។


ទីតាំងទី២កើតឡើងនៅចំណុចដំណាកចាម ស្តិតក្នុងភូមិស្ រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន មានករណីរន្ទះបាញ់បណ្តាលអោយស្ត្រី០១នាក់ស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះ កំពុងដាំដំឡូងនៅកណ្តាលចំការពេលមេឃកំពុងភ្លៀង ដែលជនរងគ្រោះមានឈ្មោះ ឌៀប កឿន ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។





0 Reviews:

Post a Comment