Saturday, April 10, 2021

ចាប់ពីស្អែកតទៅ ត្រូវតែផ្អាកអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងគ្រឿងស្រវឹង បន្ទាន់

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០ ២១ នេះ បានចេញសេចក្ដីណែនាំផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកទទួលអតិថិជនឲ្យចូលមកទទួលទាន ក្នុងភោ ជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈ គ្រប់ប្រភេទ ។

សេចក្ដីណែនាំនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរីករាយដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ដែលការអនុវត្តិន៍មានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ។
សូមអានសេចក្ដីលម្អិតខាងក្រោម៖





0 Reviews:

Post a Comment