Saturday, April 10, 2021

សាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជន​ជា​ឃាត​ករ សម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ ពី​បទ​ឃាតកម្មដោយមានទារុ ណកម្ម អំពើ​ឃោរ​ឃៅ ឬ​អំពើ​រំ​លោ​ភសេពសន្ថវៈ ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធ នាគារ “អស់​មួយ​ជីវិត..

រាជធានី​ភ្នំពេញ÷ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជន​ជា​ឃាត​ករសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ ពី​បទ​ឃាតកម្មដោយមានទារុ ណកម្ម អំពើ​ឃោរ​ឃៅ ឬ​អំពើ​រំ​លោ​ភសេពសន្ថវៈ តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

បទល្មើស​ដូច​មាន​ចែង​តាម​មាត្រា​ខាងលើ​នេះ ជន​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ អំពើ​ឃាត​កម្មដោយមានទារុណកម្ម អំពើ​ឃោរ​ឃៅ ឬ​អំពើ​រំ​លោ​ភសេពសន្ថវៈ ជា​ឃាត​កម្មដែលកើតក្នុងពេ ល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណ​កម្ម ឬ អំពើ​ឃោរ​ឃៅ ឬ អំពើ​រំ​លោ​ភសេពសន្ថវៈនោះ ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធ នាគារ “អស់​មួយ​ជីវិត”។

ដូច្នេះ​ជនសង្ស័យ​ជា​ឃាត​ករមានឈ្មោះ អុ​ន ភា​មុន ភេទ​ប្រុ ស អាយុ​៣០​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្រោយ​វត្ត​ជ្រោយ​អំពិល 

ភូមិជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពិតជា​នឹង​ត្រូវ​តែ​ជាប់គុក​អស់​មួយ​ជីវិត ជាក់​ជា​មិន​ខាន ។ សំណុំរឿងនេះះ បន្ទាប់ពីមានការចោទប្រកាន់ជាផ្លូវ ការហើយតំណាងអយ្យការបានចាត់បញ្ជូនទៅខាងចៅក្រម​ស៊ើបសួរ ដើ ម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ លោក​វរសេ នីយ៍ឯក ម៉ៅ សឿ​ត អធិការ នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ​លើ​ឃាត​ករ (​ជា​បងថ្លៃ​ជីដូនមួយ​) ពាក់ព័ន្ធ​កា​រស​ម្លា​ប់កុមារអាយុ១០ឆ្នាំ ស្លា​ប់ក្នុងព្រៃត្រែង តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គឺ ក្នុងភូមិ​របោះ​អង្កា ញ់១ សង្កាត់​ព្រែក​ឯង នោះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «​ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេង ប្រុ សឈ្មោះ ជា ប៊ុ​ន​ហេង អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ នោះ​ពិតប្រាកដ​មែន​ » ។

លោក​អធិការ​បាន​បន្ត​ថា ដើមចមគឺ​ឃាត​ករបានរៀបចំគម្រោ ងសម្លាប់ក្មេងប្រុសរងគ្រោះ គឺ​ដោយសារ​រូបគេ​ខឹងសម្បា​ជា មួ យឪពុកម្តាយកុមាររងគ្រោះដែលតែងតែមើលងាយមើល ថោ ករូបគេថា ជា​មនុស្ស​ខ្ជិល​មិន​ចេះ​រកស៊ី និង​គ្មាន​ការងារ​ធ្វើ ។

សូម​រម្លឹក​ទៀត​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០ ២១ ឃាត​ករជាសាច់ថ្លៃ បាន​រៀបចំ​គម្រោង​ជា​ស្រេច ដើម្បី​នាំ​យក​រង​គ្រោះ​ទៅ​រំ​លោ​ភសម្លាប់បន្ទាប់​ពី​ដឹង​ថា ក្មេង​ប្រុស​នោះ​កំពុងជិះកង់លេងតែម្នាក់ឯងនៅក្នុងវត្ត ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FJ- 8384 ដោយ​ទៅ​បបួល​ជន​រង​គ្រោះ​រក​ទិញ​ប្រហិត​ញ៉ាំ​នៅ​ម្តុំ​ផ្លូវ​ថៃ​ហ្គ័​រ ។

ក្រោយ​ពី​ទិញ​ប្រហិត​រួច​ហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ជន​រង​គ្រោះ​ចេញ​ទៅ នឹង​នាំ​គ្នា​ញ៉ាំ​ប្រហិត​នៅ​លើ​ម៉ូតូ​បណ្តើរ ។ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​គ្នា​នោះ ជន​រង​គ្រោះ​បាន​វាយ​ក្បាល​ជនសង្ស័យ​ពីក្រោយ​ចំនួន​២​ដៃ ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័ យកើតចិត្តខឹងខ្លាំង គួប​ផ្សំ​លើ​គំនុំ​ចាស់​ដែល​មាន​ក្នុង​ចិត្ត​ស្រា ប់ផងនោះ ទើប​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​កន្លែង​ស្ងា ត់មួយ ហើយ​គេ​ក៏​បាន​និយាយ​លួងលោម​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ​ឲ្យ​ចុះ​ទៅ​បេះ​ក្រអៅឈូក​ជាមួយ​គេ ពេល​នោះ​ជនស ង្ស័យក៏ធ្វើសកម្មភាពស្រាតខោជនរងគ្រោះ ប៉ុនប៉ង​រំ​លោ​ភសេព សន្ថវៈ តែ​ត្រូវ​ក្មេង​ប្រុស​នោះ​ប្រកែក ទើបបាន​ធ្វើ​ឲ្យ​ជនសង្ស័ យវាយជនរងគ្រោះ២ដៃដួលទៅនឹងដីផ្កាប់មុខតែម្តង ។

ភ្លាម​ៗ​នោះ ជនសង្ស័យ​ស្ទុះ​ទៅ​កាច់​មែកឈើ​ធំ​ល្មម យក​មក​ធ្វើ​សកម្មភាព​វាយ​ក្បាល​ជន​រង​គ្រោះ​បន្ថែម​ទៀត និង​ប្រើ​ឈើ​ដដែល​ចាក់​ត្រង់​ពោះ បណ្តាល​ឲ្យ​ក្មេង​ប្រុស​នោះ​ស្លា​ប់នៅតែម្តង ។ បន្ទាប់​ពី​ស​ម្លា​ប់ក្មេងប្រុសនោះហើយ ជនសង្ស័យ​ធ្វើ​ស កម្មភាពរំលោភម្តងទៀត តែ​ដោយសារ​រូបគេ​ភ័យ​ពេក ការ​រំ​លោ​ភសេពសន្ថវៈមិនបានសម្រេចទេ ។

បន្ទាប់​ពី​ស​ម្លា​ប់ក្មេងប្រុសនោះហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​សំងំ​ក្នុងផ្ទះ​នៅ​ក្រោយ​វត្ត​ជ្រោយ​អំពិល នឹង​ធ្វើ​ដូច​ជាគ្មាន​រឿង​អ្វី​កើតឡើង​បន្តិច​សោះ ។ ហើយ​នៅ​យប់​ថ្ងៃ​ដែល​ជនសង្ស័យ​បាន​ស​ម្លា​ប់បានសម្តែងធ្វើជាចិត្តល្អជួយជូនឪពុក​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ ដើរ​រក​ក្មេង​ប្រុស ក្រោយ​ពី​បាត់​ខ្លួន​មិនឃើញ​ចូល​ផ្ទះ ។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​បាត់​ខ្លួន​ជន​រង​គ្រោះ អាណាព្យា បាលក្មេងប្រុសនោះបានទៅដាក់ពាក្យបណ្តឹងដល់​សមត្ថកិច្ច ទើប​ដល់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល បាន​ចុះ​ទៅ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដោ យមានការជ្រោមជ្រែងពីសំណាក់អង្គភាពការពារកុមារ (CPU) ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ។

បន្ទាប់​ពី​ឃាត់ខ្លួន​ហើយ នា​រសៀល​ថ្ងៃ​ទី​៦ ខែមេសា កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់ អំពី​សកម្មភា ពវាយសម្លាប់ក្មេងប្រុសរងគ្រោះ និង​រំ​លោ​ភសេពសន្ថវៈនៅ កន្លែងកើតហេតុ ។

សូម​បញ្ជាក់​ទៀត​ថា សព​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​រូប​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​ដើរ​រក​ឃ្មុំ ប្រទះ​ឃើញ​ដេក​ស្លា​ប់ទាំងអាក្រាតកាយ ក្នុង​ព្រៃ​ត្រែង​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិត​ក្នុងភូមិ​របោះ​អង្គា​ញ់​១ ស ង្កាត់ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ រា​ធានី​ភ្នំពេញ កាល​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ដោយ​សភាព​ហើម​ស្អុយរលួយ មើល​លែង​ចង់​ស្គាល់​ទៅ​ហើយ​ដែរ ។ 

ប៉ុន្តែ​យ៉ាងណា​ក្តី សព​នោះ​ក៏​ត្រូវ​បាន​អាណាព្យាបាល​កំណត់​ថា ជា​កូនប្រុស​របស់​គាត់ និង​បាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ ពៃណីផងដែរ ៕

   

0 Reviews:

Post a Comment