Thursday, April 1, 2021

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៦គ្រួសារ នៅឃុំគុស ស្រុកត្រាំកក់.

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃអភិបាលខេត្តតាកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ០៦គ្រួសារ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំគុ ស ស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីពួកគាត់បានប៉ះពាល់ផ្ទាល់ជាមួយ ស្រ្ដីម្នាក់ប្រកបរបប រជាចុងភៅ សង្ស័យវិជ្ជមានកូវីដ-១៩ ដែលទើបត្រលប់មកពី ខេត្តព្រះសីហនុ។ 


ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់បងប្អូន កំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុន សែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូ វីដ- ១៩ ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។ 


ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើកា រងាររបស់ខ្លួន ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណា ពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃ ត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះកូវីដ-១៩ ៕



















0 Reviews:

Post a Comment