Thursday, April 8, 2021

កូនប្រុសយកដែកស្បែងវាយសម្លាប់ឪពុកបង្កេីត​ ដោយចោទថា​ឪពុកមានគ្រូកាន់​ ប៉ងសម្លាប់រូបគេ​ នៅស្រុកបវេល​ ខេត្តបាត់ដំបង​

បាត់ដំបង÷នៅព្រឹកព្រលឹមថ្ងៃទី៧ ខែ​ មេសា​ ឆ្នាំ​​២០២១​វេលាម៉ោង​៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះ​លេខ២០ស្ថិតក្នុងភូមិអូរដូន​ពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង​ មាន​ករណីឃា​ត​កម្ម(​កូន​វាយ​សម្លាប់ឪពុក​បង្កើ​ត)​មួយបានកេីតឡេីង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីលពីប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន។

ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អា​យុ៦១ឆ្នាំ រស់នៅភូមិ-ឃុំ កេីត​ ​ហេតុខាងលើ ដោយជនបង្កជាកូនប​ង្កេីតរបស់គាត់ឈ្មោះ ប៊ុត សំ​ណាង ភេទប្រុ​ស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយក​ដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុ​ចកើតហេតុ​ ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរ​សេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទួ​លផែនការងារនគរបាលព្រហ្ មទ័ណ្ឌ​ និងបានការសម្រប​សម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ លោកវរសេនីយ៍​ឯក​ សុខ​សារិន​ អធិការនគរ​បាលស្រុកបវេលបានធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី​ មកកាន់អធិការ​ដ្ឋានធ្វេីការស្រាវជ្រាវ​ ។

នៅទីបំផុតជនសង័្សយបានឆ្លេីយតាមបែបរវេីរវាយថា​ ការវាយសម្លាប់ឪពុករបស់ខ្លួន​បែបនេះ​ដោយសារតែឪពុកខ្លួនមានគ្រូកាន់​ហេីយ​ មានបំណងសម្លាប់រូបគេ​ទេីបគេវាយសម្លាប់ឪពុកនេះជាមុន​ ។ នៅពេលនេះសមត្ថកិច្ចនគរបាលបាន​រៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដេី​ម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

   

0 Reviews:

Post a Comment