Friday, April 2, 2021

ប្រជាពលរដ្ឋចំនួន០៧នាក់ពុលត្រីខកំប៉ុង..

រតនគិរី÷ ប្រជាពលរដ្ឋចំនួន០៧នាក់បានពុលត្រីខកំប៉ុង កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ នៅចំណុចភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ វេលាម៉ោង៦,៣០ នាទីរសៀល ។

លោកវរសេនីយ៍ឯក សូ សំណាង អធិការនគរបាលស្រុកអូយ៉ាដាវ បានឲ្យថា ជនរងគ្រោះទាំង៧នាក់ទី១/ឈ្មោះ សល់ សី ភេទប្រុស អាយុ ១៦ឆ្នាំ ទី២ឈ្មោះសល់ ឡេស ភេទប្រុស អាយុ ១៥ឆ្នាំ ៣/សេវ លីន ភេទស្រី អាយុ ១៤ឆ្នាំ ៤/សល់ ញូន ភេទប្រុស អាយុ ១៣ឆ្នាំ
៥/សល់ ដានី ភេទស្រី អាយុ ១១ឆ្នាំ ៦/សល់ សេ ភេទប្រុស អាយុ ១៣ឆ្នាំ ៧/សល់ ព្រំ ភេទប្រុស អាយុ ១២ឆ្នាំ ជាអ្នករស់នៅក្នុងភូមិឃើញកើតហេតុជាមួយគ្នា។

លោកអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងទៀតថា នៅវេលាម៉ោង៦,៣០នាទីលោកបានទទួលទូស័ព្ទពីលោកមេភូមិភិ ថាមានករណីអ្នកហូបត្រីខពុល ដោយមានអាការៈវិលមុខ ក្អួត ទន់ដៃទន់ជើង ។ ដោយសូមការជួយអន្ដរាគមន៍មកលោកឲ្យជួយមកទទួលជនរងគ្រោះនៅចំណុចកំពុងចម្លងភូមិភិ យកមកកាន់មណ្ឌលសុខភាព អូយ៉ាដាវ ។

លោកអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នំា២០២១ លោកចាត់ឲ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេន មកអធិការដ្ឋានដើម្បីពិនិត្យ ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថាបច្ចុប្បន្ននេះពួកគាត់ទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតអោយវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ​រងចាំ​តាមដានអាការៈបន្តទៀត ៕

      

0 Reviews:

Post a Comment