Friday, April 2, 2021

អគ្គិភ័យឆាបឆេះឃ្លាំងដែកមួយកន្លែង បណ្តាលមក​ពី​ឆ្លងចរន្តអគ្គិសនី..

រាជធានីភ្នំពេញ​៖ មានករណីនអគ្គិភ័យឆាបឆេះឃ្លាំងដែកមួយកន្លែងបណ្តាលមក​ពី​ឆ្លងចរន្តអគ្គិសនី ។ហេតុការណ័កើតឡើងនៅផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង ០១,០០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ។

ម្ចាស់ឈ្មោះរងគ្រោះមាឈ្មោះ យន់ សុផល ភេទ ស្រី អាយុ ៥៨ ឆ្នាំ និងមាន របួស០១​ នាក់ (របួសធ្ងន់) ឈ្មោះ សំរិត សុខមាន ភេទ​ ប្រុស អាយុ​ ៣៧​ ឆ្នាំ មុខរបរ: ប្រជាការពារសាលាសង្កាត់វាលស្បូវ ។ សំណង់ដែរឆាបឆេះជាឃ្លាំងដែកប្រកស័ង្កសី (ទំហំ០៧ម៉ែត្រ× ០៩ម៉ែត្រ )​ ។ ការខូចខាតរួមមាន ឆេះខូចខាតកំព្យូទ័រ​ ០២​ គ្រឿង​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាកសង់កូរ៉េ កង់​ ០១​ គ្រឿង ម៉ាសុីនកូបពីរ​ ០១​ គ្រឿង កង្ហារ​ ០២ គ្រឿង​ ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញប្រើប្រាស់រថយន្ដចំនួន​ ០៣ គ្រឿង​ ប្រើប្រាស់ទឹកអស់​០៣​ ឡាន​ ស្មើ​ ១២​ ម៉ែត្រគូប​ ។ ក្នុងនោះរថយន្តជំនួយបុរី​ ប៉េងហួត ចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០១​ ឡាន​ ស្មើនឹង​ ១០​ ម៉ែត្រគូប ។ សមត្ថកិច្ចជំនាញគ្រប់គ្រងសភាពការណ៍បាននៅម៉ោង ០១,៣០នាទី​ រំលងអាធ្រាត្រថ្ងៃខែឆ្នាំដដែរ៕

   

0 Reviews:

Post a Comment