Tuesday, April 6, 2021

យុវជនម្នាក់​ស្លាប់ភ្លាមបន្ទាប់ពីកេីតមានជម្លោះមួយប្រាវ ដោយមិនដឹងមូលហេតុ​..

ភ្នំពេញ : មានករណីបាញ់សម្លាប់យុវជនម្នាក់​ បន្ទាប់ពីកេីតមានជម្លោះមួយប្រាវ ដោយមិនដឹងមូលហេតុ​ នៅមុខធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ខណ្ឌសែនសុខ​ ខ្មាន់កាំភ្លើង​ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ​ ឃាត់ខ្លួនបានភ្លាមៗ​ ខណៈសពយុវជនដែលស្លាប់​ មានកាន់កាំបិតជាប់ដៃផងដែរ​ បង្កការភ្ញាក់ផ្អេីល​យ៉ាងខ្លាំង​ នាម៉ោង០៩:១០នាទីយប់​ ថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០២១នេះ​ ។ 


សាក្សីដែលឃេីញហេតុការណ៍ប្រាប់ថា​ ដំណើររឿងនេះ គឺមានបុរសពីនាក់ឈ្លោះគ្នា ប្រកែកគ្នាពេញហ្នឹង ហើយបុរសជាគូកនបានរត់បាត់ម្នាក់ ហើយជនរងគ្រោះដែរកាន់កាំបិត គាត់នៅមានភ្លើងកំហឹង គាត់ក៏ទៅរករឿងសមត្ថកិច្ចដែលគាត់កំពុងបំពេញការងារយាមនៅទីនោះ ហើយជនរងគ្រោះមិនដឹងជាបានកាំបិតមកពីណា ក៏ទៅរករឿងសមត្ថកិច្ចម្នាក់នោះ ហើយខាងសមត្ថកិច្ចគាត់បានបាញ់គំរាមចំនួនពីគ្រាប់ កុំអោយជនរងគ្រោះដើរចូល តែជនរងគ្រោះមិនខ្លាច ក៏សមត្ថកិច្ចសម្រេចចិត្តបាញ់ចំពោះ ដើម្បីការពារខ្លួនតែជាអកុសល​បណ្ដាលអោយជ នរងគ្រោះស្លាប់បាត់បង់ជីវិត នេះជាដំណឹងបឋមដែលក្រុមការងារ​ហង្សតូច​ទទួលបាន​មុននេះបន្តិច​ ទោះជាយ៉ាងណាក៏ដោយ​សមត្ថកិច្ចខណ្ឌសែនសុខ​ កំពុងធ្វេីការតាមជំនាញ​ ។ 





0 Reviews:

Post a Comment