Thursday, April 1, 2021

ចោរលួចកាប់ឈើគ្រញូង១ដើម នៅក្នុងតំបន់អង្គរ បានដោយសុវត្ថភាព


ខេត្តសៀមរាប÷ដើមឈើគ្រញូងមួយដើមនៅតំបន់រម ណីយដ្ឋានតំបន់អង្គរ ត្រូវបានគេលួចកាប់យកទៅ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីសៀល ក្រុមមន្ត្រីសម ត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីលួចកាត់ដើម ឈើគ្រញូង១ដើម ត្រង់ចំណុច ខាងលិចត្រពាំងល្អក់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។

របាយការណ៍បានបន្តថាបានពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើ ញថាពិត ជាមានករណីលួចកាត់ដើមឈើគ្រញូង១ដើម ដោយជនមិនស្គាល់មុខ ពិតប្រាកដមែន មានទំហំមុខកាត់គល់ ០,៣៥ម៉ែត្រនិងបណ្ដោយ ២ម៉ែ ត្រ ត្រូវបានជនមិនស្គាល់មុខយប់ទៅបាត់ ករណីនេះសមត្ថកិច្ចថានឹងបន្តសាវជ្រាវរកជន សង្ស័យ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដែលចោរលួចកាត់ឈើគ្រញូងនេះ អាចធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ប៉ុន្តែសមត្ថកិច្ចទើបតែដឹងនៅថ្ងៃនេះ។

សូមរំលឹកថាករណីចោរលួចកាប់ឈើគ្រញូងនៅតំបន់អង្គរ មិនមែនទើបតែជាលើកទី១នោះទេ ដោយកន្លងទៅក៏មានការលួចកាប់ឈើ គ្រញូងដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថ កិច្ចជំនាញនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ៕

 

0 Reviews:

Post a Comment