Thursday, April 29, 2021

កុមារីម្នាក់អាយុ៦ឆ្នាំបានស្លាប់គួរឲ្យអាណោចអាធ័ ខណះរន្ទះបាញ់មេឃកំពុងភ្លៀង

ខេត្តបាត់ដំបង,ស្រុកភ្នំព្រឹកស្ថិត នៅចំណុចទឹកចេញតូច ក្នុងងភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនៅថ្ងៃទី ២៩,ខែមេសា,ឆ្នាំ២០២១ មានករណីរន្ទះបាញ់កុមារីម្នាក់បណ្តា លឲ្យស្លាប់។កុមារីរងគ្រោះឈ្មោះសំ សៀវម៉ី ភេទស្រី អាយុ៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុពេលមេឃកំពង់ភ្លៀងធ្លាក់ខ្លាំង ឪពុកក៏បបួលកូនស្រីត្រឡប់ពីចំការទៅផ្ទះវិញ មកដល់កណ្តាលផ្លូវកូនសុំទៅយកទ្រ នាប់ជើង ដើរបានចម្ងាយប្រហែល៣មែត្រពីឪពុក ស្រាប់តែរន្ទះបាញ់ បណ្តាលអោយស្លាប់នៅនឹងកន្លែង តែម្តង ក្រោយពីសមត្ថកិច្ច ចុះត្រួតពិនិត្យសាកសព និងកន្លែងកើតហេតុបានធ្វើកោសល្យវិច្ច័យរួចក៍បានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ។

សូមបញ្ជាក់ផងដែរថានៅដើមឆ្នាំ២០២១ នៅស្រុកភ្នំព្រឹកមានរន្ទះបាញ់ស្លាប់៣ករណីហើយមកដល់ពេលនេះសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា។





0 Reviews:

Post a Comment