Monday, April 5, 2021

បុរសម្នាក់ជិះម៉ូតូមិនប្រុងប្រយ័ត្នរេចង្កូតទៅបុករថយន្តពីក្រោ យបណ្ដាលឲ្យរងរបួសធ្ងន….

ភ្នំពេញ ៖ (ព័ត៌មានបឋម)បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តពីចំហៀងបណ្តាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាតបន្តិចបន្តួច។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល៩ :៥០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡង់រ៉ូវែឌ័រពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ 2U-9356បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបន្ថយល្ បឿនដើម្បីអែបខាងផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿងម៉ាកវេស្ប៉ាដើលពាក់ស្លាកលេខភ្នំពេញ.1IA-6622មកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីចំហៀងបណ្ដាលម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមិនត្រូវ ក្រោយមកសមត្ថកិច្ចក៏យកវត្ថុតាងទាំងពីរទៅរក្សាទុកនៅអធិការខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

  

0 Reviews:

Post a Comment