Tuesday, April 6, 2021

ក្មេងតូចម្នាក់នេះនៅក្នុងខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ (គួរឲអាណិតណាស់)

តាកែវ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរស្រុកព្រៃកប្បាស រួមជាមួយនិងក្រុមគ្រូពេទ្យ បានប្រមូលអ្នកពាក់ព័ន្ធជាមួយ និងបុគ្គលវិជ្ជមានកូវីដ១៩ ដើម្បីយកសំណាកទៅពិនិត្យ ។

ក្មេងតូចម្នាក់នៅក្នុងខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ (គួរឲអាណិតណាស់) រួមជាមួយប្រជា ពលរដ្ឋផ្សេងទៀត ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ និងបុគ្គល ដែលមានវិជ្ជមាន កូវីដ១៩ មានឈ្មោះ ពេជ្រ កុសល ដែលគេចចេញពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ហើយបានមកស្រុក ភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ចំពោះបុគ្គលឈ្មោះ ពេជ្រ កុសល ខាងលើនោះត្រូវបានក្រុមគ្រូពេទ្យ តាមយកដល់ផ្ទះនៅភូមិឃុំខាងលើកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ ៕  

0 Reviews:

Post a Comment