Friday, April 16, 2021

ប្រកាសបិទខ្ទប់ក្រុងតាខ្មៅ ទាំងស្រុង ដោយមិនអនុញ្ញាតឱ្យ ប្រជាពលរដ្ឋ ចេញចូលពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ក្នុងរយៈពេល ១៤ថ្ងៃ

អភិបាល ខេត្តកណ្តាល  ប្រកាសបិទខ្ទប់ក្រុងតាខ្មៅ ទាំងស្រុង  ដោយមិនអនុញ្ញាតឱ្យ ប្រជាពលរដ្ឋ ចេញចូលពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជម្ងឺកូវិដ-១៩ ចូលក្នុងសហ គម៍ ទ្រង់ទ្រាយធំ


ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដា ល រួមជាមួយឯកឧត្ដមបណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល  ក្នុងឱកាសដឹកនាំកិច្ចប្រជុំ  អនុវត្តសេចក្តីសំរេ ចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល នៅសាលាខេត្តកណ្តា ល នាព្រឹកថ្ងៃទី១៦មេសានេះ បានលើកឡើងថា៖ ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ  និងពីភូមិមួយទៅភូមិមួយឡើយ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី ២៨មេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ។ 

ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា ៖ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធ ភាព អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវផ្ដោតសំខាន់លើការហាមឃាត់ចំពោះការធ្វើដំណើរឆ្លងកាត់ ពីក្រុងតាខ្មៅ ទៅរាជធានីភ្នំពេញ លើកលែងតែកិច្ចការងារបំពេញមុខងារ ការងារផ្ដល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារ ណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ ស ណ្ដាប់ធ្នាប់សាធារណៈ និងការដឹកជញ្ជូនទំនិញ ផ្សេងៗ ដែលមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅកាន់ទីផ្សារ តាមការអនុញ្ញាត របស់អាជ្ញាធរមូលដ្ឋាននៅទីនោះ។ដោយឡែក ប្រជាពលរដ្ឋក៏អាចចេញទៅ ទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានមូលហេតុជម្ងឺជាក់ស្តែង។

 ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ថា៖  ចំពោះផ្សារលក់គ្រឿ ងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតអោយលក់ធម្មតា បន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតអោយមកទិញគ្រឿងឧប ភោគយកទៅផ្ទះ ត្រឹមតែ ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ចំពោះ ហាងលក់ សម្ភារៈផ្សេងៗ ដូចជាកន្លែងលក់គ្រឿងសំណង់ លក់ កង់ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិច និងផ្ទះសំណាក់ និងត្រូវបានបិទទាំងស្រុងរយះពេល១៤ថ្ងៃតែម្ដង ចំពោះសហគ្រា ស ក្នុងក្រុងតាខ្មៅ គឺអនុញ្ញាតអោយដំណើរការធម្មតា ប៉ុន្តែអនុញ្ញាតឱ្យមានកម្មករត្រឹមតែ ២៥នាក់ប៉ុណ្ណោះ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ ប្ រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមជាមួយរាជរដ្ឋាភិ បាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការអនុវត្តសេចក្តីសម្រេច លេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ទ្រង់ទ្រាយធំចុូលសហគមន៍៕




0 Reviews:

Post a Comment