Wednesday, April 7, 2021

ចាប់ខ្លួនស្ត្រី មានផ្ទៃពោះ៧ខែម្នាក់ ជាប់សង្ស័យករណីប្លន់យកខ្សែក មាស ដោយញាត់ក្រដាសចូលមាត់ ហើយចាក់កាវវិទ្យាសាស្រ្តចូលមាត់!

សៀមរាប៖  ប៉ូលិសបានចាប់ខ្លួនស្ត្រីមាន ផ្ទៃពោះ៧ខែម្នាក់ ជាប់សង្ស័ យករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ចូលមាត់ ហើយចាក់ កាវ (៥០២)ប្លន់យកខ្សែកមាសទម្ងន់១តម្លឹង។

បន្ទាប់ពីមានករណីប្លន់នេះ សមត្ថកិច្ច បើកការស៊ើបអង្កេតនិងឈានដល់នាំខ្លួន ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់មកសាកសួរ។ឆ្លងកាត់ការសាក សួរជាច្រើនម៉ោង ស្ត្រីជាជន សង្ស័យ រូបនេះ មិនសារភាពភ្លាមនោះទេ ដោយ ឆ្លើយថា ឈ្មោះនី អាយុ៥២ឆ្នាំ ជាកូនប្រុសជនរងគ្រោះ បញ្ជាឳ្យរូបគេ(ស្ត្រីពោះធំ)អ្នកធ្វើសកម្មភាពប្លន់។ ប៉ុន្តែក្រោយសមត្ថកិច្ចនាំខ្លួនបុរសនេះមកសាកសួរចំពោះ មុខ ទើបស្រ្តីរូបនេះ ឆ្លើយថា រូបគេធ្វើដោយខ្លួនឯង។

ក្រោយពេលសាកសួរល្អិតល្អន់ ទើបសម្រេចចាប់ខ្លួនស្ត្រី រូបនេះនៅរសៀលថ្ងៃទី៦ ខែមេសានេះនៅស្រុកអង្គរជុំតែម្តង ។ ស្ត្រីជាជនសង្ស័យឈ្មោះ គុណ ហួច ភេទអាយុ ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។ស្ត្រីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកក្រដាសជូតមាត់ ញុកមាត់ជនរងគ្រោះ ហើយចាក់កាវ៥០២ ចូលក្នុងមាត់ជន រងគ្រោះ និងបានដោះយកខ្សែក ដែលជនរងគ្រោះពាក់ពិតប្រាកដមែន។ បន្ទាប់ពីដកហូតខ្សែកមាស ប្រគល់ឳ្យជនរងគ្រោះវិញ ។ជនសង្ស័យកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការថ្ងៃទី ៧ខែមេសានេះ។

សូមរំលឹកថា កាលពីថ្ងែទី ៣០ ខែមីនាមានករណីប្លន់ ដោយជនសង្ស័យ យកក្រដាសញុក ចូលមាត់ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ ៦៧ ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ហើយចាក់កាវ ៥០២ ចូលតាមក្រោយ ដោះយកខ្សែកមាស១តម្លឹង ហើយក៍រត់គេចខ្លួនបាត់។ ប៉ុន្តែ សមត្ថកិច្ចខេត្តសៀមរាប តាមស្រាវ ជ្រាវចាប់ខ្លួនបាន៕

   

0 Reviews:

Post a Comment