Friday, April 9, 2021

ក្មេងប្រុស​ស្រី​បីនាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​រណ្តៅ​

កំ​ពតៈ ក្មេងប្រុស​ស្រី​បីនាក់ បាន​ស្លាប់​ដោយសារ​ចុះ​រាវ​លៀស​ក្នុង​រណ្តៅ​ដី​មួយកន្លែង​ស្ថិតនៅ​ភូមិ​ដើម​ចម្រៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទា យមាស​កាលពី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១​។

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា​កុមារ​រងគ្រោះ​ទាំង​បីនាក់​រួមមាន :

១. ឈ្មោះ ហង់ ស្រី​តី ភេទ​ស្រី អាយុ ១៣​ឆ្នាំ​

២. ឈ្មោះ ហង់ ទី ភេទ​ប្រុស អាយុ ៩​ឆ្នាំ​

៣. ឈ្មោះ សុង រតនា ភេទ​ស្រី អាយុ ១៣​ឆ្នាំ​ កុមារ​ទាំងបី​នាក់​មាន​ទីលំនៅ​ភូមិ​ជ្រោះ​អូ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត ដែលជា​ភូមិ​ស្រុក​មួយ​មាន​ព្រំប្រទល់​ជាប់​គ្នា​ជាមួយ​ភូមិ​ឃុំ​កើតហេតុ​។

​សមត្ថកិច្ច​បាន​រៀបរាប់ថា​កាលពី​វេលា​មម៉ោង ១៦ និង​៤០​នានាទី ថ្ងៃទី​៨ ខែមេសា នគរបាល​មូលដ្ឋាន​បានទទួល​ដំណឹង​ថា​មាន​ក្មេងប្រុស​ស្រី​បីនាក់​បាន​លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​ដី​មួយកន្លែង​បន្ទាប់ពី​ពួកគេ​ចុះ​រាវ​លៀស​នៅ​ទីនោះ​។ ទទួលបាន​ព័ត៌មាន​ភ្លាមៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទៅដល់​កន្លែងកើតហេតុ សហការ​ជាមួយ​ប្រជាពលរដ្ឋ​និង​សាច់ញាតិ​កុមារ​រងគ្រោះ​ចុះ​រាវរក​ទើប​ប្រទះឃើញ​កុមារា​កុមារី​ទាំងបី​នាក់​ជា​បន្តបន្ទាប់​តែ​ពួកគេ​បាន​ស្លាប់​ទៅហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​តាមរយៈ​ការធ្វើ​កោសល​វិច័យ​ពី​មន្ត្រី​ជំនាញ​បច្ចេកទេស​ឃើញថា​កុមា​រទាំង​បីនាក់​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។

​ដូច្នេះ​សមត្ថកិច្ច​ក៏​ប្រគល់​សព​កុមារ​រងគ្រោះ​ទាំងបី​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

  

0 Reviews:

Post a Comment