Monday, April 5, 2021

ឪពុកនាំកូនទៅបង់សំណាញ់ត្រីនៅមាត់អូរ បណ្តាលឲ្យបាក់ច្រាំងសង្កត់ស្លាប់កូនក្នុងទឹក..

សៀមរាប: ថ្ងៃច័ន្ទ ០៨ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានរបាយការ ណ៍ប្រចាំថ្ងៃ គិតពីម៉ោង១៥ និង០០ នាទីរសៀល រហូតដល់ម៉ោង ០៦ និង០០ នាទីព្រឹក, ឧប្បទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេង ៗ កើតឡើង០១លើក, នៅវេលាម៉ោង៥និង៣០នាទីល្ងាច សម ត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះហឿន សុខ មេឃុំតាសៀម ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីឪពុកនាំកូនទៅបង់សំ ណាញ់ត្រី បាក់ច្រាំងសង្កត់កូនស្លាប់ម្នាក់ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តស្រុក កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍តាសៀមមេឃុំ មេភូមិរហាល កម្លាំងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសព ។

ជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

ករណីនេះបើយោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អា យុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ ដែលត្រូវជាឪពុកបង្កើតរប ស់ជនរងគ្រោះ និងម្នាក់ទៀតឈ្មោះ ឌឿន ដា ភេទប្រុស អាយុ ៣ ៧ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយបាននិយាយរៀបរាប់ថានៅមុនពេល កើតហេតុ ខ្លួនបាននាំកូនទៅបង់សំណាញ់ នៅស្ពានតូចប្រហែលម៉ោង ១និង៣០នាទីរសៀល បាននាំគ្នាទៅបង់សំណាញ់ ។ លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច ស្រាប់តែកូនរបស់ខ្លួន បានយ កសំណាញ់ទៅគ្រប នៅនឹងច្រាំងក្រោមគុម្ពឫស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវារកត្រី ស្រាប់តែបាក់មាត់ច្រាំ ងសង្កត់ទៅលើកូនរបស់ខ្លួន ។ ក្រោយពីដឹងថាកូនត្រូវបានដីច្រាំងបាក់ សង្កត់លើនៅក្នុងទឹក ហើយខ្លួនក៏បានរាយការណ៍ជូនសមត្ ថកិច្ច និងបានហៅអាអ៊ិច (អេស្កាវទ័រ) មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក ។

ក្រោយការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថា សពជន រងគ្រោះមានស្លាកស្នាម ដាច់រលាត់នៅលើ ភ្នែក និង ខ្ទង់ច្រមុះ ដែ លបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ ។

ហេតុការណ៍ខាលើនេះ តាមការធានាអះអាងរបស់សាច់ញាតិ (ឪពុកបង្កើត) ថាកូនរបស់ខ្លួនពិតជាត្រូវបានបាក់ច្រាំងអូរ សង្កាត់ស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ ហើយក៏ពុំបានដាក់ពាក្យបណ្ដឹងនោះដែរ ។
ក្រោយការពិនិត្យពុំឃើញមានអ្វីពាក់ព័ន្ធ និងករណីបទល្មើសព្រហ្មទណ្ឌ ហើយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សាកសពជន រងគ្រោះជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

 

0 Reviews:

Post a Comment