Friday, April 2, 2021

ប្រសើរណាស់!! វ៉ាក់សាំងរបស់ Pfizer អាចមានប្រសិទ្ធភាពប្រឆាំងមេរោគកូវីដ ១០០ភាគរយ ចំពោះមនុស្សដែលមានអាយុចាប់ពី…



បរទេស៖ យោងតាមការសាកល្បងចាក់វ់ាក់សាំងរបស់ Pfi zer បានបង្ហាញថា វ៉ាក់សាំងអាចមានប្រសិទ្ធភាពការពារមេរោដកូវីដ១៩ បាន ១០០ ភាគរយចំពោះក្មេងដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ។

ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃពុធថា នៅក្នុងការសាកល្បងដំណាក់កាលទី ៣ លើក្មេងដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ វ៉ាក់សាំងនេះបានបង្ហាញប្រសិទ្ធភាព ១០០ ភាគរយ និងអាចធ្វើឲ្យរាងកាយរឹងមាំផងដែរ។

អ្នកជំនាញខ្លះអះអាងថា ការចាក់វ៉ាក់សាំងលើក្មេងអាយុក្រោម ១៨ឆ្នាំ ដែលមានចំនួនប្រហែល ២៣ ភាគរយនៃចំនួនប្រជាជ នអាមេរិកនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យសហរដ្ឋអាមេរិកមានអភ័យឯកសិទ្ធិ តាមរយៈការចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ៧៥ នាក់។ រហូតមកដល់ពេលនេះ មនុស្សអាយុក្រោម ១៨ ឆ្នាំ មានចំនួនតិចជាង ១២ ភាគរយ នៃករណីជំងឺកូវីដ១៩ ក្នុងសហរដ្ឋអាមេរិក ហើយវាកម្រមានណាស់សម្រាប់ពួកគេដែលបានស្លាប់ដោយសារការឆ្លងមេរោគនេះ។ មានតែកុមារចំនួន ៣៣១នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ ប៉ុណ្ណោះបានស្លាប់ដោយសារមេរោគកូវីដ១៩ បើធៀបនឹងមនុស្សពេញវ័យជាង ៥៥ ម៉ឺននាក់។

យ៉ាងណាមិញ ក្មេងជំទង់ចំនួន ២,២៦០ នាក់ ដែលមានអាយុ ពី ១២ ទៅ ១៥ ឆ្នាំ បានកើតកូវីដ១៩ ចំនួន១៨ករណី ដែលបានចាក់ថ្នាំ placebo ដើម្បីការពារមេរោគកូវីដ១៩ ហើយក៏គ្មានក្រុមណាមួយបានចាក់វ៉ាក់សាំងរបស់ Pfizer នោះទេ ។ យ៉ាងណា វាក៏មិនអាចទៅរួចទេដែលថា ប្រសិទ្ធភាពនេះនឹងនៅតែខ្ពស់ដដែល ដូច្នេះប្រសិនបើការចាក់ថ្នាំបង្ការរោគត្រូវបានប្រើសម្រាប់ប្រជាជនទូទៅ ក្មេងភាគច្រើននឹងមិនវិវត្តរោគសញ្ញាឬគ្រាន់តែឈឺបន្តិចបន្តួចបើទោះបីជាពួកគេបានកើតជំងឺកូវីដក៏ដោយ។

ទិន្នន័យជាក់ស្តែង បានឲ្យដឹងថា វ៉ាក់សាំង Pfizer មានប្រសិទ្ ធភាពប្រហែល ៩០ ភាគរយ ចំពោះមនុស្សពេញវ័យ នោះគឺជាការការពារដ៏ល្អបំផុតប៉ុន្តែមិនដល់ ៩៥ ភាគរយនៃប្រសិទ្ធភាពរបស់វានៅក្នុងការសាកល្បងទេ។

ប្រភព៖ Dailymail

0 Reviews:

Post a Comment