Saturday, April 10, 2021

តុលាការឃុំខ្លួនយុវជនម្នាក់ ដែលញុះញង់តាម TikTok មិនអោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩!។


(កំពង់ស្ពឺ)៖ សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ សម្រេចឃុំខ្លួនយុវជនម្នាក់ ដែលញុះញង់តាម TikTok អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។


យុវជនឈ្មោះ ប៉ាន់ សុភី អាយុ២៦ឆ្នាំ រស់នៅឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ មុខរបរអ្នកចិញ្ចឹមជ្រូក ។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ បុគ្គលរូបនេះ តែងតែបង្ហោះព័ត៌មាន ចោទប្រកាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា ផ្ទុយពីការពិត ក្នុងបណ្ដាញសង្គម TikTok និង Facebook កាលពីពេលកន្លងទៅ៕






0 Reviews:

Post a Comment