Saturday, May 22, 2021

រើសបានអាវុធធុនវែងម៉ាក់AKបត់១ដើមបង្ករអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់នៅតំបន់វាលក្

កំពង់ធំ៖ កាលពីវេលាថ្ងៃត្រង់ប្រមាណជាម៉ោង ១២ និង៤៥នាទី ថ្ងៃទី២ ០ ខែឧសភា ឆ្នាំ២០២១ កន្លងថ្មីៗនេះ នៅចំនុចផ្លូវជាប់ប៉ែកខាងលិច អាងសហគមន៍ស្ពានគ្រង ខាងជើងភ្នុំជីមូស ស្ថិតក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានបង្ករអោយមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលស្នាក់អាស្រ័យនៅទីនោះ និងអ្នកដែលធ្វើដំណើរឆ្លងកាត់ បន្ទាប់ពីមានប្រជាជនម្នាក់(សូមមិនបញ្ចេញឈ្មោះ)បានរើសបានអាវុ ធធុនវែងមួយដើមនៅលើផ្លូវឆ្លងកាត់ខាងលើ។

ប្រជាពលរដ្ឋខាងលើបានប្រាប់ដល់អ្នកសារព័ត៌យើងថា មូលហេតុដែលបណ្តាលអោយគាត់រើសកាំភ្លើងមួយដើមនោះបានគឺដោយ សារថ្ងៃនឹងគាត់បានត្រឡប់មកពីមើលក្របី នៅខាងវាលក្រោមភ្នំជីមូស ហើយចៃ ដន្យម៉ូតូរបស់គាត់ ក៍ធ្លាយកង។ ហើយគាត់បានចុះបណ្តើរម៉ូតូរបស់គាត់បានមួយសន្ទុះក៏បានប្រទះឃើញកាំភ្លើងមួយដើមនោះតែម្តងទៅ។

ប្រជាពលរដ្ឋដដែរបានបញ្ជាក់ទៀតថា បន្ទាប់មកគាត់ក៏រើសដាក់លើម៉ូតូយកតាមរហូតមកដល់ទីតាំងតូបលក់ឥវ៉ាន់មួយដែលនៅក្បែររោ ងសហគមន៍នេសាទស្ពានគ្រង បង្ករភាពភ្ញាក់ផ្អើលតែម្តងទៅ ។

ហើយកាំភ្លើងនោះគាត់បានប្រគល់ជូនបុគ្គលិក សហគមន៌ម្នាក់អោយចាត់ចែងតាមណាក៍តាមទៅព្រោះគត់មិនដឹងធ្វើមុិចទេ ព្រោះដូចជាកំពុ ងតែភ័យផង ហើយក៍មិនដឹងជាអ្នកណាជ្រុះ ឬយ៉ាង ណានោះ? គាត់បញ្ចាក់កាំភ្លើងដែលគាត់រើសបាននោះមិនមានបង់គ្រាប់ទេ មានតែតួកាំភ្លើងសុទ្ធសាធ។

ក្រោយពីបុគ្គលដែលធ្វើការជាសហគមន៍នេសាទទទួលយកក្នុងគោលបំ ណងយកទៅដាក់នៅប៉ូលីសប៉ុសរដ្ឋបាលចំណាក្រោម ដើម្បីចាត់ការតាមនិតិវិធី។ តែក្រោយពីចេញដំណើរពីតូបលក់ឥវ៉ាន់ប្រមាណជា១គី ឡូដី ស្រាប់តែមានគេរើសបានបង់កាំភ្លើងមួយបង់ដោយក្រុមគ្រឿងចក្រដែលធ្វើការនៅជោតទីនោះដែរ។

ជុំវិញការរើសបានអាវុធធុនវែង(កាំភ្លើង) មួយដើមដែលតួនៅផ្សេង ចំណែកបង់គ្រាប់នៅផ្សឹង នោះគឺម៉ាក់AKបត់ ដែលមានលេខ៖ ១៦២៣១២៤៩ ។ ហើយក៏មិនទាន់បញ្ជាក់ថាជាកម្មសិទ្ធរបស់អ្នកណាអោយបានច្បាស់លាស់ដែរ។ តែប្រជាពលរដ្ឋដែលនៅតាមដងផ្លូវនោះបានដាក់ការសង្ស័យទៅលើមនុស្សម្នាក់ ដែលបានឆ្លងកាត់តាមផ្លូវនោះកាលពីវេលាព្រឹក។

ពីព្រោះកាលពីវេលាព្រឹកគឺពួកគាត់បានឃើញលោក ចាយ កុងម៉េង និងគូកនពីរនាក់ទៀត បានថាប្រញ៉ាប់ប្រញាល ទៅចាប់ត្រាក់ទ័រចំនួន៥ គ្រឿងនៅម្តុំអាងទុំ។ តែពួកគាត់មិនច្បាស់ទេថាជាកាំភ្លើងរបស់ក្រុមនឹង ព្រោះអីគូកនពីរនាក់របស់ មន្ត្រីជលផល លោកចាយ កុងម៉េង មិនមែនជាសមត្ថកិច្ចនោះទេ។

ក្រោយពីក្រុមសហគមន៌នេសាទស្ពានគ្រងបានបញ្ជូលអាវុធធុនវែងនោះទៅដល់ប៉ុសចំណាក្រោមរួចរាល់ នៅប្រមាណជាម៉ោង៥ល្ងាច គឺទទួលបានព័ត៌មានច្បាស់ការថា លោកចាយ កុងម៉េង បាននឹងកំពុងតែស្វែងរកអាវុធធុនវែងម៉ាក់AKបត់នោះ ព្រោះត្រូវបានកូនចៅធ្វើអោយជ្រុះកាលពីព្រឹកដោយមិនចាំម៉ោង ហើយក៏មិនដឹងជ្រុះនៅកន្លែងណាដែរ។

ករណីនេះគឺជារឿងមួយដែលគួរអោយអស់សំណើចបន្តិច តែជារឿងមួយគួរអោយចាប់អារម្មណ៌ខ្លាំងបំផុត ពីព្រោះមានមតិរិះគន់ជាច្រើនជុំវិញការជ្រុះបាត់អាវុធដោយមិនដឹងខ្លួនបែបនេះ។

មានសំនួរជាច្រើនដែរគេចង់សួរថា តើមន្រ្តីជលផលមានឋានៈតួនាទីត្រឹមលោក ចាយ កុងម៉េង ដែលជានាយរងខណ្ឌបាលជលផល ខេត្តកំពង់ធំ មានសិទ្ធប្រើប្រាស់អាវុធ ដែលមែនទេ?

ហើយហេតុអ្វីបានជាបណ្តោយអោយកូនចៅដែលមាននាទីត្រឹមជាប្រជាជននាំផ្លូវសោះមានសិទ្ធកាន់អាវុធរបស់ខ្លួន?

ហើយបើលោក ចាយ កុងម៉េង មានសិទ្ធទទួលបានប៉េប្រើប្រាស់អាវុធពិតមែននោះ ហេតុអ្វីបានជាបណ្តោយអោយគេកាន់ រហូតដល់ជ្រុះបាត់ កាំភ្លើងផ្សេង បង់គ្រាប់ផ្សឹង ហើយមិនដឹងខ្លួនថាជ្រុះពេលណា នៅកន្លែងណា?

បន្ទាប់ពីមានការរិះគន់យ៉ាងច្រើនក្រោយពី លោកនាយរងខណ្ឌ បណ្តោ យកូនចៅអោយកាន់ជ្រុះបាត់កាំភ្លើង និងបង្កអោយប្រជាជនដែលនៅជុំវិញតំបន់នោះភ្ញាក់ផ្អើល សារព័ត៌មានយើងបានទទួលដំណឹងមកដល់ពេលនេះថា អង្គភាពជលផលខេត្តមិនមានចេញប៉េអោយប្រើប្រាស់អា វុធក្រៅអំពីតែជាមន្ត្រីនគរបាលយុត្តិធម៌នោះទេ។

តើចំពោះករណីដែលលោកនាយរងខណ្ឌជលផលខេត្តកំពង់ធំដែលបណ្តាយអោយកូនចៅកាន់អាវុធម៉ាក់AKបត់ តើនិងទៅជាយ៉ាងណាទៅវិញអង្គភាពសារព័ត៌មានយើងនឹងតាមដានបន្តរបន្ថែមទៀត? ៕   

0 Reviews:

Post a Comment