Tuesday, May 11, 2021

សមត្ថកិច្ចចម្រុះព្រំដែន ឃាត់ខ្លួនពលករខ្មែរ២៦នាក់ បម្រុងលួចឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសថៃ.....


(បន្ទាយមានជ័យ)៖
 កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៤ រួមនឹងកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងកងការពារព្រំដែនលេខ៥០៣, នគរបាលព្រំដែនគោកលេខ៩១១ និងនគរបាលប៉ុស្តិ៍រដ្ឋាបាលឃុំអូរបីជាន់ បានឃាត់ខ្លួនពលករខ្មែរចំនួន២៦នាក់ ដែលបម្រុងលួចឆ្លងដែនពីកម្ពុជា ទៅប្រទេសថៃដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបបទល្មើសលួចឆ្លងដែននេះ បានធ្វើឡើងនៅចំណុចគោលដៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ក្រោយឃាត់ខ្លួនរួចសមត្ថកិច្ចបានសួរនាំ និងនាំពលករទាំង២៦នាក់នោះ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕

0 Reviews:

Post a Comment