Wednesday, May 12, 2021

ដឹងការពិតហើយ!!! ករណីភ្លើងឆេះផ្ទះបណ្ដាលឲ្យប្រពន្ធកូន៦នាក់ ស្លាប់បាត់បង់ជីវិតនោះ គឺបុរសជាប្ដីជាឃាតករ....


ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីអង្គភាពចម្រុះ ដែលបង្កើតឡើងដើម្បីស៊ើបអង្កេតទៅលើករណី ភ្លើងឆេះផ្ទះនៅស្រុកបរិបូណ៌ ដែលបណ្ដាលឲ្យមនុស្ស៦នាក់ (រាប់ទាំងកូននៅក្នុងពោះម្ដាយម្នាក់ទៀត) បានស្លាប់នៅក្នុងភ្នក់ភ្លើងកាលពីយប់ថ្ងៃទី៩ ខែឧសភា កន្លងទៅនេះ ទីបំផុត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឃាតករត្រូវបានរកឃើញហើយ គឺជាប្ដី និងជាឪពុកបង្កើតរបស់សាកសពទាំង ៦នាក់ នោះតែម្ដង ។

បុរសដៃដល់ខាងលើមានឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ បានសារភាពនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា ខ្លួនពិតជាឃាតករសម្លាប់ប្រពន្ធ និងកូនតូចៗរបស់ខ្លួនពិតប្រាកដមែន ។

សូមរំឮកថា មានករណី​ភ្លើង​ឆេះ​ផ្ទះ នៅ​ស្រុក​បរិបូណ៌ ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​មួយ​គ្រួសារ សរុប​៦នាក់ (​រាប់​ទាំង​កូន​នៅ​ក្នុង​ពោះ​ម្ដាយ​ម្នាក់​ទៀត​) បាន​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង កាលពី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ដោយ​រួចខ្លួន​តែ​ប្ដី​ម្នាក់ ពេល​នេះ សមត្ថកិច្ច​ចម្រុះ​មក​ពី​ក្រសួងមហាផ្ទៃ រួម​ទាំង​ប៉ូ​លី​ស​អន្តរជាតិ និង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង កំពុង​បើក​ការ​ស្រាវជ្រាវ ប៉ុន្តែប្តី មិន​ព្រម​និយាយ​អ្វី​ទាំងអស់ ។
ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ឧសភា ស្ថិត​នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង់ ស្រុក​បរិបូណ៌ ៕

0 Reviews:

Post a Comment