Wednesday, May 5, 2021

ឃាតករចិត្តជា! ! ដេីរចូលឲ្យសន្តិសុខវាយខ្នោះក្រោយ​ ផ្ទុះកំហឹងទាញកាំបិតបុ័ងតោកាប់ទៅប្រពន្ធ៤កាំបិត​ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ

ភ្នំពេញ៖​ បុរសជាកម្មករ សំណង់ម្នាក់បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោ កាប់ទៅលើ ស្រ្តីជាប្រពន្ធចំនួន ៤កាំបិតបណ្តាលអោយស្លាប់បាត់បង់ជីវីត នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យដោយសារតែខឹងប្រពន្ធ ជេរម៉ែហើយបានទៅកេងលើអង្រឹងរអ៊ូរទាំងង៉ូវៗ។

ការប្រើហឹង្សានេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច រោង របស់កម្មករ បុរីភ្នំពេញផាក ស្ថិតនៅ តាមផ្លូវជាតិលេខ ៦ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។បន្ទាប់ពីប្រើហឹង្សា លោកប្តី រូបនោះក៍បានកាន់កាំបិត ប៉័ងតោ ដើរចូល ទៅកន្លែងយាមរបស់សន្តិសុខ ប្រគល់ខ្លួនអោយចាប់តែម្តង។

ឃាតករ ដៃឆៅដែលកាប់សម្លាប់ប្រពន្ធមានឈ្មោះ​ ញឹម ពិសិដ្ឋ​ អាយុ ៣៥ឆ្នាំ ជាកម្មករ សំណង់ ស្នាក់នោះរោងកម្មករ កន្លែងកើតហេតុ ខាង លើ ។​ ចំណែក ជនរងគ្រោះ ដែលជាប្រពន្ធឈ្មោះវែង នី អាយុ ៣៥ឆ្នាំ មុខ របរក់អីវ៉ាន់ចាបហួយ ស្នាក់នៅ កន្លែងកើតហេតុខាងលើ បានត្រូវចំនួន ៤​ កាំបិត ស្លាប់នៅពេល បញ្ជូន ទៅកាន់មន្ទីរពេទ្យ ព្រះកុសុះមះ ។

តាម នគរបាលប៉ុស្តិ៍ ព្រែក លៀប បានអោយដឹងថា ជនដៃ ដល់ បានប្រើកាំបិតប៉័ងតោ កាប់ ទៅលើ នារីជាភរិយាចំនួន ៤កាំបិត នៅពេលកំពុងតែដេកលើ អង្រឹងបន្ទាប់ពីមានទំនាស់គ្នា ក្នុងគ្រួសារ។

តាមព័ត៌មានអោយដឹងទៀតថា នៅវេលាម៉ោងប្រមាណ៩និង២០ នាទីព្រឹកថ្ងៃកើតហេតុ ខណះពេល ដែលនារី ជាប្រពន្ធបានទៅផ្សារ បុរសជាប្តី ក៍បានទៅទិញស្រាថ្នាំអោយកម្មករ ដូច គ្នាកន្លះដបទឹកសុទ្ធក្នុងតម្លៃ ១៥០០រៀល ។

បន្ទាប់ពីទិញស្រាបានហើយ ត្រូវបានកម្មករ ដូចគ្នា អោយផឹកមួយកែវ រួចក៍បានធ្វើដំណើរ ត្រឡប់មកកន្លែងលក់ចាបហួយវិញ ។លុះនៅវេលាម៉ោងប្រមាណ១០ ព្រឹកនារីជាប្រពន្ធ ក៍បានធ្វើដំណើរ ត្រឡប់ មកពីផ្សារវិញហើយ ទំនងជាខឹងប្រពន្ធទៅផ្សារយូរ ក៍មានទំនាស់គ្នាយ៉ាងខ្លាំង។

តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីទាស់ទែង គ្នា នារី ជាប្រពន្ធ ក៍បានដើរទៅកេងយោលអង្រឹង ហើយ បានស្រែក ជេរម៉ែបុរសជាប្តី ដដែ លនិងរអ៊ូង៉ូវៗ បានធ្វើ អោយ បុរសជាប្តី ទ្រាំមិនបានផ្ទុះកំហឹងស្ទុះទៅ យកប៉័ងតោកាប់ទៅលើ ស្រ្តីជាប្រពន្ធចំនួន ៤កាំបិតចំថ្ពាល់ឆ្វេង ១កាំ បិត,ដៃឆ្វេងចំនួន២កាំបិត និងស្មាឆ្វេង១កាំបិតបណ្តាលអោយរងរបួសធ្ងន់ឈាមហូរពេញអង្រឹង។ភ្លាមៗ ត្រូវបានបងប្អូន និងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុះមះតែត្រូវបានក្រុមគ្រួសារអោយដឹងថា ស្លាប់បាត់ទៅហើយ។

តាមនគរបាល អោយដឹងថា បន្ទប់ពី ប្រើហឹង្សា ជនដៃ ដល់ ក៍បានកាន់កាំបិត ដើរចូលទៅកន្លែងសន្តិសុខ ចាប់វាយខ្មោះ ហើយ នគរបាលប៉ុស្តិ៍ ចុះទៅអន្តរាគមន៍នាំខ្លួន មកសាកសួរនិងចាត់ការតាមច្បាប់។សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តបាក់ខែង៕សារឿន

0 Reviews:

Post a Comment