Thursday, May 20, 2021

លោកជំទាវ ខុង លី ស៊ី អាណា ចូល បំភ្លឺ នៅ តុលាការ តែ មិន ព្រម លែងលះ លោក ឧកញ៉ា ឌួង ងៀប.

រាជធានីភ្នំពេញ ៖ ភរិយាលោកឧកញ៉ា ឌួង ងៀប គឺលោកជំទាវ ខុង លីស៊ីអាណា នៅព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២១ នេះបានបង្ហាញវត្តមានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមដីការកោះហៅលើ ករណីបណ្តឹង លែងលះជាមួយស្វា មីលោកឧកញ៉ា ឌួង ងៀប ។

ការ កោះហៅរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនេះគឺធ្វើឡើង ក្នុងគោលបំណងដើម្បីបំភ្លឺជុំវិញបណ្តឹងរបស់ស្វាមីគឺលោកឧកញ៉ា ឌួង ងៀបប្តឹង សុំលែងលះជាមួយភរិយា គឺ លោកជំទាវខុង លី ស៊ី អាណា ។ ប៉ុន្តែ បើតាមប្រភពព័ត៌មានបានលើកឡើងថាមិនបាន សម្រេច ឡើយ ដោយលោកជំទាវ ខុង លី ស៊ី អាណាមិនយល់ព្រមលែងលះ ។

បើ យោង តាម ការ បញ្ជាក់ពី លោកជំទាវ ខុង លី ស៊ី អាណា បានប្រាប់ សារព័ត៌មានឲ្យដឹង ថា ” ស្វាមីលោកគឺឧកញ៉ា ឌួង ងៀប បាន ទាមទារ លែងលះ ខ្ញុំ តែខ្ញុំមិនព្រមលែងលះជាដាច់ខាតព្រោះការលើកឡើងដើម្បីការលែងលះរបស់គាត់វាមិន សមហេតុសម ផល ដែលខ្ញុំត្រូវលែងលះ ជាមួយ គាត់ ឡើយ ដោយ គាត់ ថា មកពី ខ្ញុំរករឿង គាត់គាត់មិនមាន សិទ្ធ ឯកភាព ផ្សេងៗ តែការពិតគ្រប់យ៉ាងគឺដោយសារគាត់មានស្រីទើបធ្វើឲ្យគ្រួ សាររបស់ខ្ញុំបែកបាក់គ្នា ”។

លោកជំទាវ ខុង លី ស៊ី អាណា បាន បន្ត ថា តើ សាក សម ដែរទេដែលប្តីលួចលាក់មានសាហាយនៅខាង ក្រៅ រហូតមានកូនមកឲ្យប្រពន្ធកូននៅផ្ទះទទួល ស្គាល់ ពេញមុខ ពេញសិទ្ធិ បែបនេះ ?

ទោះបី យ៉ាងណាមិញ ជុំវិញ បណ្តឹង នៃ ការ លែងលះ រវាង លោក ជំទាវ ខុង លី ស៊ី អាណា និង លោក ឧកញ៉ា ឌួ ង ងៀប ដែល បា នប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ នេះ គឺមិន ទាន់ដាច់ស្រេចគ្នានៅឡើយទេពោលគឺដោយសារលោកជំទាវ ខុង លី ស៊ី អាណា មិន យល់ព្រម លែងលះ និង អះអាងថា កាលេីកឡើងរបស់ឧកញ៉ា ឌួង ងៀប ដើម្បី លែង លះ ជាមួយ ខ្លួន មិន សម ហេតុផល ។ នេះ បើតាម ការលើកឡើង រប ស់លោក ជំទាវ ខុង លី ស៊ី អាណា។

ដោយឡែក សម្រាប់ លោក ឧកញ៉ា ឌួង ងៀប រហូត មក ទល់ ពេ ល នេះគឺលោកឧកញ៉ាមិនទាន់មានការបញ្ជាក់ឬបកស្រាយ អ្វី ឡើង ជុំវិញ រឿងរ៉ាវ នេះ ។ គួរ រំម្លឹក ថា កាលពី ថ្មីៗ នេះ មានការ ចា ប់ អារម្មណ៍ច្រើនជុំវិញរឿងរ៉ាវវិវាទរបស់គ្រួសារអភិជន រវាងលោកឧកញ៉ា ឌួង ងៀប និងភរិយាគឺលោកជំទាវ ខុង លី ស៊ី អាណាដែលបានបើកកកាយរឿងលែងលះ និងបញ្ហាគ្រួសារជាច្រើនដែលធ្វើឡើងពីសំណាក់ លោកជំទាវ ខុង លីស៊ីអាណាតាមរយៈ សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ៕

 

0 Reviews:

Post a Comment