Saturday, May 8, 2021

បេីកម៉ូតូបុកឃឿនដួលបោកខ្ទប់បង្គោលភ្លេីងបែកមួករនិងក្បាល់ស្លាប់ថ្លុកឈាមភ្លាមៗ១នាក់ម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ​ ៖​ បេីកម៉ូតូបុកឃឿនសួនច្បារបែងចែកទ្រូងផ្លូវ​ ដួលបោកខ្ទប់បង្គោលភ្លេីងបែកមួករនិងក្បាល់ស្លាប់ភ្លាមៗ១នាក់ក្នុងថ្លុកឈាម​ម្នាក់ទៀតរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ​ ។

ហេតុការណ៍ដ៍រន្ធត់នេះ​ បានកេីតឡេីង​នៅវេលាម៉ោង​៧និង៤០ នាទីយប់ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១​ តាមបណ្ដោយផ្លូវជាតិលេខ៦អា​ ស្ថិតក្នុងសង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកេីតហេតុ​ បានអោយដឹងថា​ មុនកេីតហេតុគេ ឃេីញស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហ្វិនណូសេរីថ្មី​ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1HO-7007​ ទិសដៅពូត្បូងទៅជេីងក្នុងល្បឿនលឿនគួរសម​ ធ្វេីដំណេីរមកដល់ត្រង់ចំណុចកេីតហេតុខាងលេី​ ក៍រ៉េចង្កូតមកឆ្វេងឡេីងឃឿនសួនច្បារបែងចែកទ្រូងផ្លូវ​ បណ្ដាលអោយដួលបោកអូសទៅខ្ទប់និងបង្គោលភ្លេីងបែកមួកការពារនិងបែកក្បាលជាពីរស្លាប់ក្នុងថ្លុងឈាម​និងម៉ូតូអូសជាង២០មែត្រ ចំណែកអ្នកបេីកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ​ ។

សពដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ​ ហែម​ ម៉ាច​ ភេទស្រីអាយុ៦២ឆ្នាំ​ ជាប្រជាជនរស់ក្នុងភូមិក្ដីចាស់​ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។
ស្ត្រីដែលបេីកបរម៉ូតូដែលរបួសធ្ងន់មានឈ្មោះ​ ហ៊ួត​ សុខឃាង​ ភេទស្រី​ អាយុ៥៩​ ថ្នាក់នៅ​ភូមិក្ដីចាស់សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់​ ធ្វេីការត្រួតពិនិត្យតាមកាមេរាសុវត្តិភាពឃេីញឃេីញថាដួលដោយខ្លួនឯង​ ទេីបសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាុំប្រពៃណី។ សារឿន&សុវណ្ណ           

0 Reviews:

Post a Comment