Sunday, May 16, 2021

អាវុធហត្ថចាប់យកឈើប្រណិតជាច្រើនម៉ែត្រគូប ប៉ុន្ដែមិនចាប់ បានម្ចាស់នោះទេ ដែលគេដឹងថាជារបស់លោក រិទ្ធមេឈ្មួញ ដុះស្លែនៅខេត្តមណ្ឌលគិរី

ខេត្ដមណ្ឌលគិរី ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋបង្ហើប ថា មានគំនរឈើដែលមានម្ចាស់ឈ្មោះ រិទ្ធ ជាឈ្មួញឈើដ៏សកម្មនៅខេត្ដមណ្ឌលគិរី កម្លាំងអាវុធហត្ថបានសហការជាមួយមេព្រៃ ចុះប្រមូល ឈើបានជាច្រើនម៉ែត្រគូប ប៉ុន្ដែមិនចាប់បានម្ចាស់នោះទេ។

ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅត្រង់ចំណុចភូមិពូលូង សង្កាត់រមនា ក្រុងមនោរម្យ ខេត្តមណ្ឌលគិរី។ ការបង្ក្រាបនេះដឹកនាំដោយ លោក អឹម រស់អៀង អាវុធហត្ថក្រុង ក្រោមការចង្អុលបង្ហាញពីលោក ហែម ប៊ុនណា រ៉ែល និងមានការចូលរួមសហកា រពីលោកមេព្រៃ លោក ចំរើន ។

ខណៈពេលនៃការបង្ក្រាប ជាលទ្ធផលជាក់ស្ដែងកម្លាំងជំនាញ ប្រមូលបានគំនរឈើ ជាច្រើនដែលឈ្មួញយកមកលាក់ទុក ឈើ នោះមានចំនួន១២ដុំ ហើយមានមុខ៤០ មុខ៥០ ប្រវែងឈើ៣ ម៉ែត្រទៅ៣ម៉ែត្រ ខ្លះជាប្រភេទឈើសុក្រំ ។

នេះបើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងថា ចំពោះឈើដែលស្ដុកទុកនៅក្នុងព្រៃ សមត្ថកិច្ចនឹងបន្ដស្វែងរកបន្ថែមទៀត ដោយ មិនលើកលែងឡើយ។ គំនរឈើដ៏ច្រើនបែបនេះ ត្រូវបានប្រជាពលរដ្ឋបង្ហើបទៀតថា ជារបស់ឈ្មួញឈើម្នាក់ឈ្មោះ រិទ្ធ ។

បច្ចុប្បន្នឈើទាំងនោះត្រូវបានសមត្ថកិច្ចប្រគល់ទៅរដ្ឋបាលព្រៃឈើក្រុងមនោរម្យ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

0 Reviews:

Post a Comment