Thursday, May 27, 2021

វិធានការរបស់អាជា្ញធររឹតបន្តឹងសារថ្មីឲ្យបន្តបិទខ្ទប់តំបន់មួយ ចំនួន ខណ:កូវីដ១៩ចាប់ងើបឡើងវិញ..


ភ្នំពេញ : អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់ បទ បញ្ជាឲ្យអាជា្ញធរក្នុងក្រុងទាំងមូលពិនិត្យនិងរឹតបន្តឹងឡើងវិញជុំវិញការចរាចរណ៍ឬការបិទខ្ទប់ក្នុងតំបន់ដែលពាក់ព័ន្ធ ។


បន្ទាប់ពីអត្រា​ឆ្លង​កូ​វី​ដ​១៩ ហាក់​មាន​កំណើន​ខ្ពស់គួរ​ឱ្យ​កត់ស ម្គាល់ ជា​ពិសេស​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ រហូត​ថ្មី​ៗ​នេះ​អាជ្ញា ធរ​ពាក់ព័ន្ធ​បាន​សម្រេច​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​ខណ្ឌ​ចំនួន ៤ និង​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​ទីតាំង​ទាំងនោះ ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង​ឡើង​វិញ​ម្តងទៀត ។


បើ​តាម លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១​នេះ ក្នុង​កិច្ចប្រជុំ​តាម​រយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង (Video Conference) ជាមួយ​អភិបាល​ខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​បាន​បញ្ជាក់​ថា តំបន់​ដែល​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​កូ​វី​ដ​-១៩​ជា​ថ្មី​នេះ មាន​មួយ​ផ្នែក​ខ្លះ នៃ​ខណ្ឌ​សែន​សុខ​, នៅ​សហគមន៍ AB ភូមិ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​, ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​ភូមិ​ឬ​ស្សី ឬ​ស្សី​ទី​២ ឬ​ស្សី​ទី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​ជាដើម​ ៕









0 Reviews:

Post a Comment