Friday, May 28, 2021

គ្រោះធម្មជាតិរន្ទះបាញ់ផ្តាច់ជីវិតមនុស្ស៣នាក់ និងរងរបួស៥នាក់..


ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់បាត់ បង់ជីវិតយ៉ាងអណោចអធម និង៥នាក់ទៀតរងរបួសធ្ងន់ស្រា ល ក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ ។


ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦៖៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១  នៅចំណុ ចផ្ទះចាំចំការ តំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។


សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះស្លាប់បាត់បង់ ជីវិត និងរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះរួមមាន៖

១.ឈ្មោះ ស៊ុន រ៉ា ភេទប្រុស  អាយុ ៤២ឆ្នាំ (ស្លាប់់)

២.ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់់)

៣.ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ស្លាប់់)

៤.ឈ្មោះ សួស គីម ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសស្រាល)

៥.ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ ៦៧ឆ្នាំ (របួសស្រាល)

៦.ឈ្មោះ ធួក និល ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសធ្ងន់)

៧.ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ ៣៥ឆ្នាំ(របួសធ្ងន់)ទាំងអស់គ្នារស់នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ។

៨.ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ (របួសស្រាល)នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ជាក្រុមការងារចុះវាស់វែងផ្លូវលំនៅចំណុចតំបន់ខាងលើ ពេលមានភ្លៀងធ្លាក់ក៏នាំគ្នាចូលជ្រក ភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង ។


ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងជំនាញស្រុក  កម្លាំងប៉ុស្តិ៍រដ្ឋបាល  សហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព។


សពត្រូវបានក្រុមគ្រួសារយកទៅផ្ទះរៀងៗខ្លួន  រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនគរបាលដឹកតាមរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅពេទ្យដើម្បីជួយសង្គ្រោះព្យាបាល។








0 Reviews:

Post a Comment