Monday, May 3, 2021

រឿងប្លែងទៀត! ស្រ្តី​វ័យ​ចំណាស់ម្នាក់ស្លាប់ដោយសារ​ជំងឺកូវិដ​១៩​អាជ្ញាធរដឹកសពយកទៅបូជាក្នុងវត្តតែត្រូវប្រជាពលរដ្ឋលេីកគ្នាមកតវ៉ាសុំមិនអោយបូជាព្រោះជាជំងឺឆ្លងអាជ្ញាធរ​សម្រេចយកទៅបូជាកន្លែងផ្សេង

កំពង់ឆ្នាំង​:​ ប្រជាពលរដ្ឋជាច្រើន​នាក់ដែលរស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងបានលើកគ្នាមករារាំងអាជ្ញាធរមិនឱ្យ ដឹកសពស្ត្រីម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នៅ​ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងយកមកបូជានៅក្នុងវត្តដែលពួកគាត់ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនេះហេតុកានេះកេីតឡេីងនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២១។

ប្រជាពលរដ្ឋបានបញ្ជាក់ថា «កាលដែលពួកគាត់ បាននាំគ្នា មករារាំងដល់អាជ្ញាធរមិនឱ្យដឹកសពដែលស្លាប់ដោយជំងឺកូវីដ១៩ យក មកបូជានៅក្នុងទីអារាមនេះដោយសារតែពួកគាត់ខ្លាចជំងឺនេះឆ្លងដល់​កូនចៅរបស់ពួកគាត់ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។

ព្រោះសព្វថ្ងៃនេះពួកគាត់និងកូនចៅទាំងអស់គ្នាបានខិតខំការពារកុំឱ្យកើតមានការឆ្លងនៃជំងឺកូវីដ១៩នេះដោយខិតខំអនុវត្តតាមការ​ណែនាំរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ការពារ និង៣កុំ» យ៉ាងខ្ជាប់ខ្ជួន ដោយសារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគមន៍ដោយគ្មានជំរើសទើបពួកគាត់ធ្វើបែបនេះ»។

ដោយឡែកនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២១នេះលោក យង់ សៅ វុឌ្ឍី អភិបាលស្រុករលាប្អៀរនិងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងរួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ ក៏មានវត្តមាននៅក្នុងវត្តជ្រៃបាក់ដោយពួកគាត់កំពុងតែធ្វើការបោសសំអាតនៅជុំវិញទីបច្ឆា​ដើម្បីរៀបចំបូជាសពប្រកបទៅដោយអនាម័យនិងបច្ចេកទេសខ្ពស់ក្នុងការបូជាសពនេះផងដែរ។

លោក យង់ សៅវុឌ្ឍី បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា ការរៀបចំបូជាសពស្ត្រីដែលមានវិជ្ជមានកូវីដ១៩ខាងនេះគឺជាការរៀបចំបន្ទាន់ដោយមិនទាន់មានកន្លែងត្រឹមត្រូវដូច្នេះលោកជ្រើសយកទីនេះគឺជាកន្លែងស្ងប់ស្ងាត់ដែលវត្តនេះស្ថិតនៅដាច់ឆ្ងាយពី​លំ​នៅដ្ឋានរបស់ប្រជាពលរដ្ឋនិងមិនមានប៉ះពាល់អ្វីឡើយពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យនិងបច្ចេកទេសក្នុងការបូជាដោយភាពទទួលខុសត្រូវច្បាស់លាស់។

លោកបានបន្តថាទីនេះគឺបូជាតែសពស្ត្រីម្នាក់នេះទេពេលក្រោយបើ​មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩និងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ។

ពេលនេះបន្ទាប់ពីមានការតវ៉ានិងរារាំងពីប្រជាពលរដ្ឋដោយមិនឱ្យយក សពស្ត្រីដែលមានជំងឺកូវីដ១៩យកមកបូជានៅទីនេះលោកអភិបាលខេត្តក៏បានសម្រេចយកសពទៅបូជានៅកន្លែងផ្សេងវិញហើយ។

បញ្ជាក់ថាស្រ្តីឈ្មោះ សូ ហៀង អាយុ៥៨ឆ្នាំមានស្រុកកំណើតនៅ​ក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែងបានស្លាប់ដោយមានវិជ្ជមានកូវីដ១ ៩នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្រោយអាការៈរបស់គាត់ធ្ងន់ធ្ងរខ ណៈកូនប្រុសស្រី២នាក់របស់គាត់ក៏រកឃើញវិជ្ជមានកូវីដផងដែរ។

ពួកគេទាំង៣នាក់បានធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើតដោយ​សារតែមន្ទីរពេទ្យនៅភ្នំពេញ២កន្លែងដែលពួកគេបានទៅរកមិនទទួលព្យាបាល៕     

0 Reviews:

Post a Comment