Friday, May 14, 2021

បុរសកសិករម្នាក់ផឹកស្រាស្រវឹងរួចចូលទៅដេកស្រាប់តែកូនចូលទៅហៅឃើញឪពុកស្រាប់បាត់

ខេត្តកណ្តាលៈ ថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ១៦ និង១០នាទីកើតហេតុ:ផ្ទះសពនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ នួន ជា ភេទប្រុស អាយុ៧២ឆ្នាំមុខរបរនៅផ្ទះមានលំនៅភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមការបញ្ជាក់បានឲ្យដឹងថានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២ ១ វេលាម៉ោង ១៦នឹង១០នាទី ឈ្មោះគុជសោភ័ណ្ឌ ភេទស្រីអា យុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរត្រូវកូនបង្កើតជនរងគ្រោះបានទូរស័ព្ទរាយការណ៍មកនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំថាឪពុករបស់គាត់ឈ្មោះនួនជា ភេទប្រុសបានស្លាប់នៅក្នុងផ្ទះក្រោយពីទទួលបានព័ត៌មាននគរបាលប៉ុស្តិ៍ភូមិធំ សហ ការណ៍ជាមួយកំលាំងជំនាញផ្នែកពិនិត្យហេតុនិងក្រុមគ្រូពេទ្យ រួមជាមួយអជ្ញាធរភូមិឃុំចុះពិនិត្យសាកសពឈ្មោះនួន ជាភេទប្រុស ដោយតាមការបំភ្លឺរបស់ឈ្មោះគុជ សោភ័ណ្ឌភេទស្រី អា យុ៤១ឆ្នាំមានលំនៅភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលបានអោយដឹងថានៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០ ២១វេលាម៉ោង៩.០០នាទីគាត់បានជិះម៉ូតូឌុបមកផ្ទះជួបឪពុកគាត់នៅផ្ទះហើយឃើញឪពុករបស់គាត់ស្រវឹងស្រាគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ថាពុកឯងស្រវឹងស្រាទាំងព្រឹកទៀតហើយពេលនិយាយរួចគាត់បានត្រលប់ទៅកន្លែងលក់ដូរវិញរហូតដល់ថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១ម៉ោង ១៦.១០នា ទីឈ្មោះគុជសោភ័ណ្ឌភេទស្រីបានមកមើលឪពុកនៅផ្ទះម្ដងទៀតដោយបាត់មិនឃើញឪពុកមកជួបគាត់ដូចសព្វដងពេលមកដល់គាត់ក៏បានស្រែកហៅឪពុករបស់គាត់អោយបើកទ្វារអោយតែមិនលឺឪពុកឆ្លើយតបគាត់បានហៅអ្នកជិតខាងអោយមកជួយគាស់ទ្វារបងផ្ទះដើម្បីចូលមើលពេលគាស់ទ្វារបងផ្ទះរួចក៏ស្រាប់តែឃើញឪពុករបស់ខ្លួនដេកស្លាប់ផ្កាប់មុខនៅលើគ្រែក្រោមផ្ទះបាត់ទៅហើយ។

បើយោងតាមរបាយការណ៍របស់ផ្នែកជំនាញពិនិត្យហេតុ

ក្រោយពិនិត្យសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះពិត ជាស្លាប់ដោយខ្យល់គរពិតមែនដោយសារសពជនរងគ្រោះមាន លេចលាមកតាមជើងខោ ជនរងគ្រោះជាមនុស្សញៀនស្រា( ហូបស្រាមិនគឹតហូមអាហារទេ)និងនៅលើខ្លួន មិនមានស្លាក ស្នាមអ្វីគួរអោយកត់សំគាល់ ហើយគ្រួសារសព ព្រមទទួលស្គាល់ថាសាកសពពិតជាបានស្លាប់ដោខ្យល់គរមែនសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រ ពៃណី។






0 Reviews:

Post a Comment