Monday, May 17, 2021

ខឹងឆ្កែដេញខាំដកកាំភ្លើងបាញ់៤គ្រាប់សំណាងល្អមិនត្រូវមនុស្ស....!

កណ្តាល៖មន្ត្រីនគរបាលពាក់ស័ក្ត៣នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ត្រូវបានហៅមកសួរនាំរឿងបានដកកាំភ្លើងបាញ់អស់៤គ្រាប់ផ្អើលទាំងយប់ព្រោះតែខឹងឆ្កែដេញខាំ។

ហេតុការផ្ទុះអាវុធខ្លីជាបន្តបន្ទាប់គ្នារហូតដល់ទៅ៤គ្រាប់នេះ បានកើតឡើងកាលពីយ ប់ថ្ងៃទី១៦ ឧសភា ២០២១កន្លងទៅ នៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជនសង្ស័យជាមន្រ្តីនគរបាល ពាក់ស័ក្ត៣  បម្រើការងារនៅការិយាល័យពិនិត្យវិភាគ និងកោសល្យវិច្ឆ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។


 ពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឃើញឈ្មោះ អ៊ុន សំអាត ជាមន្ត្រីប៉ូលីស បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ស្រាប់តែមានសត្វឆ្កែដេ ញព្រុស ធ្វើអោយឈ្មោះ អ៊ុន សំអាត ខឹងយ៉ាងខ្លាំង បានជិះម៉ូតូទៅផ្ទះ ចូលយកកាំភ្លើង ត្រ ឡប់ចេញមកវិញ មកបាញ់សត្វឆ្កែ ចំនួន៤គ្រាប់ តែម្តង សំណាងសត្វឆ្កែ រត់រួច  និងមិនបានផ្លាតត្រូវមនុស្សណាម្នាក់នោះទេ។ ពួកគាត់បន្ថែមថា បើ សិនជាគ្រាប់កាំភ្លើងនោះផ្លាត ត្រូវពួកគាត់មិនដឹងថា របួស ឬស្លាប់ទេ  ពីព្រោះពេលដែលឈ្មោះ អ៊ុន សំអាត បាញ់នោះ ពួកគាត់ឈរនៅក្បែនោះផងដែរ ។


លោកអនុសេនីយ៌ឯក អ៊ុន សំអាត បានប្រាប់ថា លោកពិតជាបានយកកាំភ្លើងខ្យល់បាញ់សត្វឆ្កែ ពិតមែន  ដោយលោកខឹងសត្វឆ្កែ ដេញខាំគាត់អោយរបួស ។ 

ជុំវិញបញ្ហារខាងលើនោះដែរ លោកវរសេនីយ៌ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ថា លោកបានអោយប៉ុស្តិរដ្ឋបាលធ្វើការងារនេះហើយ និងហៅលោក អ៊ុន សំអាត មកធ្វើការសាកសួរបន្ថែមសិន ហើយហ្នឹងសុំគោលការណ៍ទៅលោកស្នងការបន្ថែមទៀត

។ 

ចំណែកឯ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៍ថា លោកបានចាត់ឱ្យជំនាញធ្វើរឿងនេះហើយ៕









0 Reviews:

Post a Comment