Wednesday, May 5, 2021

ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណី យកជើងធាក់ផ្តួលយកម៉ូតូ និងរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាតិ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖មជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណី យកជើងធាក់ផ្តួលយកម៉ូតូ និងរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាតិ  និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។កាលពីថ្ងៃទី០៤ខែឧសភា ឆ្នាំ ២០២១ ម៉ោង ១១ និង៣០នាទីនៅចំណុចមុខធានាគារអេស៊ីលី ដា ផ្លូវ១០១៩  ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យបាន ០២នាក់ រួមមាន៖ ១–ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឬស្សីកែវ (គ្មានសារធាតុញៀន)អ្នកផ្សំគំនិត   , ២–ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អ្នកផ្សំគំនិត  ។

សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី០៤ឧសភា២០២១ ម៉ោងប្រហែល ០៥ និង៣០នាទីភ្លឺមាន ជនសង្ស័យ០៦នាក់ មធ្យោបាយម៉ូតូ០៦ គ្រឿង ។ បានធ្វើសកម្មភាព ធាក់ផ្តួលយកម៉ូតូ០១ គ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញIL-77 34 របស់ជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខ រប របើ ឡានក្រឡុកបេតុងក្រុមហ៊ុនជូធាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រោយធ្វើសកម្មភាពសមត្ថកិច្ចធ្វើការស្រាជាឃាត់ខ្លួនាន២នាក់ចំណែកបក្ខពួក០៤ នាក់ទៀត  គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។

សម្ភារៈបាត់បង់គ្មាន ,សម្ភារៈបន្សល់ទុកអាវុធខ្លី០១ដើម  ម៉ាកk59 ពណ៌ទឹកប្រាក់ បង់០១ ,  គ្រាប់០៧គ្រាប់ , ក្រាមសថ្លា០៥កូនថង់តូច , កាតគ្រីម៉ូតូ០៦សន្លឹក , ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន របស់ជនសង្ស័យ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បា់ ៕   

0 Reviews:

Post a Comment