Thursday, May 13, 2021

កងជើងទេវរូបវត្ថុបុរាណមានតម្លៃជាប្រវត្តិសាស្ត្រ សមត្ថកិច្ចរើសបានពីក្នុងគំនរភ្លើងឆេះផ្ទះ សម្លាប់មនុស្ស ៥នាក់ នៅក្នុងស្រុកបរិបូណ៌ បានប្រគល់ជូនមន្ទីរវប្បធម៌ខេត្ត ទុកក្នុងសារមន្ទីរ



ខេត្តកំពង់ឆ្នាំង៖ មន្ត្រីការិយាល័យការពារបដិកពាន់ជាតិនៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រគល់វត្ថុបុរាណដែលមានតម្លៃប្រភេទកងជើង ជូនមន្ទីរវប្បធ ម៌ និងវិចិត្រសិល្បៈខេត្តកំពង់ ឆ្នាំងរក្សាទុកក្នុងសារមន្ទីរ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី១៣ឧសភានេះ ថា វត្ថុបុរាណដែលលោកទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺជាប្រភេទកងជើងរបស់ទេវរូបភេទស្រី ធ្វើពីលោហធាតុ (មានស្ពាន់និងដែកបញ្ចូលគ្នា)ទម្ងន់១.៦គីឡូក្រា ម រចនាបថសម័យកណ្ដាល ឬ (សម័យក្រោយអង្គរ)ត្រូវបានស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកក្នុងសារមន្ទីរ។

លោកបន្តថា កងជើងបុរាណខាង លើនេះគឺមានតម្លៃជាប្រវត្តិសាស្រ្ត ដែលមិនអាចកាត់ថ្លៃបាន ។ វត្ថុបុរា ណមួយនេះលោកនឹងយកទៅរក្សា ទុកនៅក្នុងសារៈមន្ទីរខេត្ត តែបច្ចុ ប្បន្នគឺទុកនៅក្នុងឃ្លាំងសិន ដើម្បីយកទៅសំអាតតាមបច្ចេកទេសរបស់បុរាណវិទ្យា ដោយសារតែត្រូវភ្លើងឆេះប្រឡាក់មើលមិនដឹងធាតុដើម គឺមិនទាន់អាចដាក់តាំងឱ្យមើលបាននៅឡើយទេ។

លោក ជីវ ចាន់លី ប្រធានការិយា ល័យនគរបាលការពារបេតិកភ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំព ង់ឆ្នាំងបានឲ្យដឹងថា វត្ថុបុរាណប្រ ភេទកងជើងនេះ អង្គភាពរបស់លោ កបានទទួលពីក្រុមបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្ត ដោយ ធ្វើពិធីប្រគល់ទៅឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកនៅក្នុងសារមន្ទីរ ហើយការប្រគល់វត្ថុបុរាណនេះ ក៏មានការអញ្ជើញចូលរួមពីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តផងដែរ។

លោកឧត្ដម សេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងតាមទូរស័ព្ទថា នៅព្រឹកថ្ងៃទី 1១០ ខែឧសភា លោកបានដឹកនាំក្រុមបច្ចេ កទេស ចុះពិនិត្យនិងស្រាវ ជ្រាវករណីភ្លើងឆេះផ្ទះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥នាក់កាលពីយប់ថ្ងៃទី៩ ខែឧសភា នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌កន្លងទៅ។

ហើយនៅព្រឹកនោះមន្ត្រីក្រុម បច្ចេ កទេសក៏រើសបានកងជើងជាវត្ថុ បុរាណមួយដែលត្រូវបានភ្លើងឆេះរោលប្រ ឡាក់ស្ទើរមើលមិនយល់។ បន្ទាប់មកលោកក៏ បានយកវត្ថុនេះ ទៅប្រគល់ជូនលោក អ៉ិត សុធាព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំង ដើម្បីទុកជាវត្ថុតាង។

ខណៈ នោះលោកព្រះរាជអាជ្ញាយល់ឃើញថា កងជើងនេះគឺអាចមានសារៈប្រ យោជន៍ជារបស់វត្ថុបុរាណលោកក៏ឲ្យយកវត្ថុបុរាណនេះ ទៅពិភាក្សាជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។

បន្ទាប់ពីលោក សុខ ធួក ប្រ ធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា កងជើងនេះគឺជាវត្ថុបុរាណសម័យកណ្ដាលឬ(ស ម័យក្រោយអង្គរ ) ដែលមានតម្លៃជាប្រវត្តិសាស្ត្រ លោកព្រះរាជអាជ្ញាក៏បានឱ្យធ្វើកំណត់ហេតុ ប្រគល់វត្ថុបុរាណខាងលើនេះជូនទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ ទី១៣ ខែឧស ភានេះ ដើម្បីរក្សា ទុកជាសម្បត្តិវប្បធម៌ជាតិនៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង៕

     

0 Reviews:

Post a Comment